វត្តមានរថយន្តអគ្គិសនី Leapmotor B10 បើកបរបាន 600Km បានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយក្នុងតម្លៃត្រឹមតែ $2x,xxx ដោយនាំមកនូវជម្រើសដ៏ឆ្លាតវៃសម្រាប់ទីផ្សារកម្ពុជា
ក្រុមហ៊ុន Leapmotor Kh បានណែនាំនិងបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនគឺ Leapmotor B10 ដែលមានវត្តមាជាផ្លូវការមកកាន់ទីផ្សារកម្ពុជាហើយ ជាមួយជម្រើសកាន់តែពិសេសមួយទៀតក្នុងការពង្រីកម៉ាកយីហោរបស់ខ្លួននៅទូទាំងអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកបើកបរច្រើនក្នុងទីក្រុងដោយសារការសន្សំសំចៃ និងមានភាពទាន់សម័យ ហើយរថយន្ត Leapmotor B10 បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាដ៏ឆ្លាតវៃប្រភេទ Global Spec អមដោយការរចនាស៊ីវិល័យ និងមានដំណើរការខ្លាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យវាក្លាយជាជម្រើសកាន់តែទាក់ទាញសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដ៏ឆ្លាតវៃបើកបរបែបអនាគតក្នុងតម្លៃសមរម្យត្រឹមតែ $27,990 ប៉ុណ្ណោះ។

ការរចនាដ៏ទំនើបអមជាមួយភាពទាក់ទាញនៃការបើកបរ៖ រថយន្តអគ្គិសនី Leapmotor B10 មានការរចនារូបរាងដ៏ទាក់ទាញ ស្ទីលបែបអនាគត និងមានភាពលេចធ្លោដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃភាពទាន់សម័យរបស់ម៉ាកយីហោ។ ផ្នែកខាងមុខបំពាក់ដោយភ្លើងចង្កៀងLEDដ៏ទាក់ទាញពេលបើកបរតាមដងផ្លូវ ជាប្រភេទដៃទ្វារលិបយ៉ាងស៊ីវិល័យ(Flush Door Handle) ហើយផ្នែកខាងក្រោយក៏បំពាក់ដោយភ្លើងចង្កៀងLEDមួយជួរ(Wing Star LED) ដែលជារចនាបទបែប Aerodynamic ផ្តល់ឱ្យរថយន្តអគ្គិសនី Leapmotor B10 កាន់តែមើលទៅស៊ីវិល័យនិងទាក់ទាញក្រសែភ្នែកពីមនុស្សជុំវិញខ្លួន។ ជាមួយគ្នានោះដែរ រថយន្ត Leapmotor B10 ក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការបើកបរ និងមានភាពសន្សំសំចៃសម្រាប់ការបើកបរប្រចាំថ្ងៃ និងធ្វើឱ្យវាម្ចាស់រថយន្តអាចទទួលបានផលចំណេះច្រើន ជាពិសេសការប្រើប្រាស់ក្នុងទីក្រុង។

ប្រព័ន្ធបច្ចេកវិទ្យាដ៏ឆ្លាតវៃត្រូវបានបំពាក់មកយ៉ាងស្តង់ដារសម្រាប់រថយន្ត Leapmotor B10៖ ចំណុចខ្លាំងនិងលេចធ្លោបំផុតសម្រាប់រថយន្ត Leapmotor B10 គឺមានតម្លៃត្រឹមតែជាង២ម៉ឺន ប៉ុន្តែបំពាក់នូវបច្ចេកវិទ្យាដ៏ឆ្លាតវៃនិងទំនើបជាច្រើនដូចរថយន្តថ្លៃៗ។ បច្ចេកវិទ្យាដ៏ឆ្លាតវៃទាំងនោះរួមមានដូចជា៖
- អេក្រង់កម្សាន្តទំហំ 14.6 អ៊ីញ ប្រភេទ 2.5K HD
- កុងទ័រប្រភេទឌីជីថល LCD ទំហំ 8.8 អ៊ីញ HD
- ប្រព័ន្ធ Apple CarPlay និង Android Auto ដែលអាចភ្ផាប់ពីទូរស័ព្ទទៅកាន់រថយន្ត
- ប្រព័ន្ធសោឆ្លាតវៃដោយប្រើកាតស្កេនពេលចេញចូលរថយន្ត “NFC Card”
- មុខងារតភ្ជាប់ពីទូរស័ព្ទ smart phone ដើម្បីអាចមើល YouTube និង TikTok បាន
- មុខងារភ្ជាប់អ៊ីនធ័ណេត Wifi ដែលអាចឱ្យអ្នកគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដោយដៃរបស់អ្នកផ្ទាល់
- មុខងារបញ្ជាដោយសំឡេង (voice control) ដែលបង្កើនភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ពេលកំពុងបើកបរ

ដំណើរការបើកបរដែលប្រកបដោយប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៖ រថយន្ត Leapmotor B10 បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយក្នុងការគ្របគ្រងនិងផ្តល់ប្រសិទ្ធភាពនៃដំណើរការបើកបរកាន់តែរលូន និង ផ្តល់កម្លាំងខ្លាំងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ ដែលសមស្របសម្រាប់ការបើកបរទាំងចរាចរណ៍ក្នុងទីក្រុង និងតាមបណ្តាខេត្ត ឬ តាមផ្លូវល្បឿនលឿន។ លក្ខណៈពិសេសដ៏សំខាន់របស់រថយន្ត Leapmotor B10 គឺមានសមត្ថភាពខ្ពស់ដោយបំពាក់នូវថ្មអាគុយទំហំ 67.1 kWh ដែលផលិតថាមពលបាន 218hp និងមានរយៈចម្ងាយបើកបររហូតដល់ 600Km CLTC។ ប្រព័ន្ធគ្របគ្រងថាមពលរបស់រថយន្តអាចធានាបាននូវតុល្យភាពនៃការបើកបរ និង ប្រសិទ្ធភាពនៃការស៊ីថាមពលអគ្គិសនីកាន់តែល្អ និងសន្សំសំចៃខ្ពស់ ដែលជួយឱ្យអ្នកបើកបរកាត់បន្ថយការចំណាយ និងទទួលបានបទពិសោធន៍បើកបរប្រកបដោយផាសុកភាព។