![]()
ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង ១៤ និង ០០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ អ.ហ ខេត្ត និងសហភាពសហព័ន្ធយុវជន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ក្រីក្រខ្វះខាត ចំនួន ១គ្រួសារ។ ម្ចាស់ផ្ទះឈ្មោះ នង វណ្ណនី ភេទស្រី អាយុ៥៨ឆ្នាំ មានកូន១ម្នាក់
បច្ចុប្បន្ន ចិញ្ចឹមចៅ ចំនួន ៦នាក់ នៅភូមិត្រពាំងទន្ទឹម ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ថវិកាសម្ភារៈរួមមាន ថវិកា ៤០០,០០០៛ អង្ករ ៥បាវ មី ៥កេះ ទឹកសុទ្ធ ៥កេះ ទឹកត្រី ៥យួរ ទឹកស៉ីអ៉ីវ ៥យួរ ភេសជ្ជៈ ៥កេះ ត្រីខ ៥យួរ និង កង់ចំនួន ៣គ្រឿង
















