![]()
ភ្នំពេញ៖ តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាថ្ងៃចន្ទ ៥កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណ:អភិបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (បារបារាំង) និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ដល់តិរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១ និងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
ជាលទ្ធផល ៖
-ក្រុមការងារចម្រុះបាន ចុះអនុវត្តវិធានការរដ្ឋបាលលេីផ្លូវលេខ១១៨ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣ ដោយបានរៀបចំរុះរេីចេញ សម្ភារៈផ្សេងៗដែលដាក់តាំងរំលោភចឹញ្ចេីមផ្លូវ និងបាញ់លាងសម្អាតយ៉ាងស្អាត
-ក្រុមការងារ បានពិនិត្យឃើញថាមានម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មនៅលេីដងផ្លូវលេខ១១៨នេះបានចូលរួមសហការជាមួយក្រុមការងារដោយរលូន
-ក្រុមការងារ បានរៀបចំបាញ់ថ្នាំ ជាស្លាកសញ្ញាសំគាល់ ផ្លូវសម្រាប់ថ្មេីរជេីង យ៉ាងស្អាត លេីចឹញ្ចេីមផ្លូវលេខ១១៨ សងខាង បានរួចរាល់។
ជាទិសដៅបន្ត នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នឹងបន្តចុះអនុវត្តលេីដងផ្លូវលេខ១១០ ចាប់ពីផ្លូវលេខ១៣ដល់តិរវិថីព្រះស៊ីសុវត្ថិ៕





