![]()
សេចក្តីប្រកាសព័ត៌មាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ករណី លោក ឈឹម ថារិត ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម សូមជួយ ដោះស្រាយ ករណីដែលរូបលោកត្រូវបានអ្នកដទៃរំលោភបំពាន់ធ្វើសំណង់ផ្ទះនៅលើដីរបស់ខ្លួន ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៧០៧១៩០២-០៦៧២ ស្ថិតនៅភូមិក្រាំង ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងលទ្ធផលទទួលបានក្រោយមានការសម្របសម្រួលបឋមដូចខាងក្រោមៈ
ភាគីដែលបានសាងសង់សំណង់ផ្ទះជាន់លេីដីឡូតិ៍ អ្នកបណ្តឹងនេះស្នេីសុំពេលវេលាមួយសប្តាហ៍ ដោយរូបលោកជាប់បេសកកម្ម។
សម្រាប់ការសន្និដ្ឋាន របស់គណៈកម្មាធិការដោះស្រាយ វិវាទនេះមិនមានទំហំធំធេងទេ ក្នុងន័យនេះគឺ ភាគីទាំងពីរបានជួបគ្នា តាមការសម្របស្រួលពីគណៈកម្មាធិការដោះស្រាយវិវាទមន្ទីរ និងអាជ្ញាធរដែនដី ជាលទ្ធផលនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ទៀតក្រោយពេលជួបជុំគ្នា។








