ភ្នំពេញ៖ យោងតាមបញ្ជាដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តកណ្តាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ច.ស.ក ភេទប្រុស ជនជាតិខ្មែរ។
ជនសង្ស័យបានយកគណនីធនាគាររបស់ខ្លួនទៅឱ្យជនអនាមិកជួល ឬប្រើប្រាស់ជាថ្នូរនឹងប្រាក់កម្រៃ ហើយជនអនាមិកនោះបានយកគណនីនេះទៅប្រើប្រាស់ក្នុងការលួចគ្រប់គ្រងក្លែងបន្លំ Telegram ដើម្បី ឆបោក ប្រាក់ ពីជនរងគ្រោះតាមប្រព័ន្ធធនាគារ។
នាយកដ្ឋានសូមដាស់តឿនដល់សាធារណជន និងសិស្ស-និស្សិត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្សាយពាណិជ្ជកម្មផ្ដល់ការងារតាមបណ្ដាញសង្គមគ្មានប្រភពច្បាស់លាស់ និងហាមដាច់ខាតការឱ្យខ្ចី ជួល ឬលក់គណនីធនាគារ និងអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនទៅឱ្យអ្នកដទៃ ដែលអាចនាំឱ្យក្លាយជាឧបករណ៍ល្មើសច្បាប់ និងត្រូវទទួលទោសទណ្ឌតាមផ្លូវច្បាប់៕
«សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»
