ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ចូលរួមជាមួយ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ដោយមានការដឹកនាំពី លោក សុិត វណ្ណៈ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសង្ស័យចំនួន២ទីតាំងមានដូចខាងក្រោម ៖
១-ទីតាំងផ្ទះល្វែងលេខ G-13 ផ្លូវហ្គូដឌី ក្នុងបរិវេនផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លូនជនជាតិចិន០១នាក់ និងដកហូតវត្ថុតាង ដូចខាងក្រោម ៖-Keyboard ចំនួន០៨កេះ-Mother board ចំនួន១៩កេះ-Network ចំនួន០២កេះ-ទូរសព្ទ ចំនួន០៤កេះ-កុំព្យូទ័រយួរដៃ ចំនួន០៥កេះ-Adapter all in one +Phone ចំនួន០៤កេះ ។
២-ទីតាំងបុរីកាណាឌីយ៉ា ផ្ទះលេខ D21 ផ្លូវឌៀលណេស ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន០២នាក់ និងដកហួតសម្ភារៈ មានដូចខាងក្រោម ៖-ទូរសព្ទដៃ ចំនួន១៧៤០គ្រឿង-computer all in one ចំនួន១១គ្រឿង-សុីមកាត និងគ្រឿងបន្លាស់ទូរ-រថយន្ត ព្រូស ពណ៌ស ១គ្រឿងសព្ទមួយចំនួន ។
តាមការកោសល្យវិច្ច័យ របស់មន្រ្តីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាប់ពាក់ព័ន្ធសង្ស័យរក្សាទុក និងផ្គត់ផ្គង់ឧបករណ៍បម្រើអោយបទល្មើស online scams ជនជាតិចិន និងសម្ភារវត្ថុតាងខាងលើ បញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ។







