![]()
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅសួរសុខទុក្ខ នាយក្រិន ដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ សម្តេចតេជោ មានប្រសាសន៍ថា ខ្លួនឈឺ ឪពុក មរណភាព ដែលមិនហ៊ានឲ្យនាយក្រិន ដឹង គឹជារឿង វាយប្រហារ ធ្ងន់ធ្ងរ សម្រាប់ ជិវិត នាយក្រិន។
សម្តេចតេជោ សូមកោតសរសើរចំពោះសិល្បករសិល្បការិនី ដែលចូលរួមអាណិតនាយ ក្រិន ពិសេស ស្រីនិច ហៅ ប្រិមប្រិយ និងប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។
សម្តេចតេជោ បានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច)ទៅជួយរៀបចំកូននាយក្រិន ទាំង៣នាក់ នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។ សម្តេចតេជោ ហ៊ុន សែន សូមអរគុណ ក្រុមគ្រូពេទ្យ ដែលបានជួយព្យាបាលនាយក្រិន។






