![]()
ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:៤៣នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួន ជនសង្ស័យ០២នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំនុចផ្លូវបេតុង ស្ថិតក្នុងភូមិត្បែស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមាន:ឈ្មោះ ឡាក់ វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិត្បែស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះ អន ចាន់ថន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិត្បែស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដូចគ្នា។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង១៤:០០នាទីរសៀល(ថ្ងៃ.ខែ.ឆ្នាំ ដដែល) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបន្តស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំនុចផ្លូវបេតុង ស្ថិតក្នុងភូមិចំការរដ្ឋ ឃុំវលិ៍្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ ម៉ាន់ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិចំការរដ្ឋ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (មានរបួសត្រង់ភ្លៅស្តាំដោយសារជិះម៉ូតូគេចខ្លួនតែមិនផុតបានជ្រុលទៅបុករថយន្តរបស់អាវុធហត្ថ)។
ជាលទ្ធផលចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់(ទម្ងន់១.៤៤ក្រាម),ទូរស័ព្ទចំនួន០២គ្រឿង,កាបូបលុយចំនួន០១,ម៉ូតូចំនួន០២គ្រឿង,កាំបិតផ្គាក់ចំនួន០១ដើម និងដបជក់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕


