ភ្នំពេញ៖ ដោយសង្កេតឃើញថា មានការបង្ហោះនាពេលថ្មីៗនេះ ដែលបង្កឱ្យមានការភាន់ច្រឡំរវាងសេវាកម្មរបស់ប្រៃសណីយ៍កម្ពុជា និងនីតិវិធីដែលពាក់ព័ន្ធនឹងគយ។
ប្រៃសណីយ៍កម្ពុជា សូមបញ្ជាក់ឱ្យបានច្បាស់៖ ប្រៃសណីយ៍កម្ពុជា គឺជាស្ថាប័នទទួលខុសត្រូវលើសេវាប្រៃសណីយ៍ (ការប្រមូល ការដឹកជញ្ជូន និងការចែកទូទាត់សំបុត្រ និងបញ្ញើ)។ ចំណែកឯ ពន្ធនាំចូល និងកម្រៃផ្សេងៗ ត្រូវបានកំណត់ និងអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច ស្របតាមបទប្បញ្ញត្តិថ្នាក់ជាតិ។
ប្រៃសណីយ៍កម្ពុជា យល់ច្បាស់អំពីកង្វល់នានា ដែលបានលើកឡើងពាក់ព័ន្ធនឹងបទពិសោធន៍ នៃការទទួលបានសេវាកម្ម បើទោះបីជា ប្រៃសណីយ៍កម្ពុជា មិនមែនជាអ្នកកំណត់ ឬគ្រប់គ្រងលើកម្រៃពន្ធនាំចូល ក៏ដោយ ហើយស្ថាប័នយើងខ្ញុំ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះមតិរិះគន់របស់សាធារណជន និងលើកទឹកចិត្តដល់អ្នកដែលជួបបញ្ហា សហការរាយការណ៍មកកាន់ប្រៃសណីយ៍កម្ពុជា តាមរយៈបណ្តាញផ្លូវការដោយផ្ទាល់ ដើម្បីឱ្យយើងអាចពិនិត្យ និងដោះស្រាយបានត្រឹមត្រូវ។