ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពសហព័ន្ធយុវជនកម្ពុជា ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្ត និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំ ប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ញ៊ាំងឱ្យពិធីបុណ្យចូលឆ្នាំខ្មែរយេីងនេះប្រព្រឹត្តិទៅដោយរលូន ប្រកបដោយសុខសុវត្ថិភាព និងពោរពេញទៅដោយស្នាមញញឹមពីសំណាក់បងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងបានលេីកកម្ពស់វប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងផ្សារភ្ជាប់ស្មារតីជាមួយកងកម្លាំងជួរមុខនិងបងប្អូនជនភៀសសឹកផងដែរ។
ឯកឧត្តម សូមជូនពរលោកតា លោកយាយ ពុកម៉ែ និងបងប្អូនទាំងអស់ ជួបតែសេចក្តីសុខគ្រប់ប្រការ និងសូមវិលត្រលប់ទៅកាន់ស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាព។
