![]()
ខេត្តព្រះវិហារ ៖ បុរស ម្នាក់ បានបាត់បង់ជីវិត នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាង គោយន្តកន្ត្រៃ និងម៉ូតូ បានកើតឡើងនៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលបណ្តាលឱ្យ នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២:១០នាទី។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃសព។ នេះគឺជាមេរៀនដ៏ជូរចត់មួយទៀត ដែលរំលឹកយើងគ្រប់គ្នាថា “គ្រោះថ្នាក់ អាចកើតឡើងគ្រប់វិនាទី ប្រសិនបើយើងធ្វេសប្រហែស”។
សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ៖
– ការបើកបរពេលយប់៖ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។
– គោយន្តកន្ត្រៃ ៖ ត្រូវតែមានចំណាំងផ្លាត ឬភ្លើងសញ្ញាឱ្យបានច្បាស់លាស់នៅផ្នែកខាងក្រោយ ដើម្បីឱ្យអ្នកដទៃមើលឃើញពីចម្ងាយ។
– អ្នកបើកបរម៉ូតូ៖ សូមកុំបើកបរលឿនហួសកំណត់ និងត្រូវពាក់មួកសុវត្ថិភាពជានិច្ច ទោះធ្វើដំណើរជិតឬឆ្ងាយ។
ជីវិតមនុស្សម្នាក់ៗពិតជាមានតម្លៃណាស់ សូមកុំឱ្យភាពប្រហែសត្រឹមមួយពព្រិចភ្នែក ក្លាយជាវិប្បដិសារីអស់មួយជីវិត។



