![]()
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់មួយ ដើម្បី “ពង្រឹងតួនាទី និងភារកិច្ចរបស់កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ”។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរង បានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៣៖
១. វិន័យ និងសីលធម៌ ៖ ការអនុវត្តការងារត្រូវប្រកបដោយវិជ្ជាជីវៈ និងការយោគយល់អធ្យាស្រ័យខ្ពស់។
២. ការគ្រប់គ្រងលំហសាធារណៈ៖ រៀបចំសណ្ដាប់ធ្នាប់ តាមដងផ្លូវ ឱ្យមានរបៀបរៀបរយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
៣. ប្រសិទ្ធភាពការងារ ៖ ត្រូវមានវត្តមានជាប់ជាប្រចាំ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះរាល់បញ្ហាក្នុងមូលដ្ឋាន។
ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់នូវសោភ័ណភាព និងភាពងាយស្រួល ជូនបងប្អូន ក្នុងខណ្ឌទាំងមូល។



