![]()
បាត់ដំបង៖ ប្រជាពលរដ្ឋ និង អ្នកនិយមតាមដានព័ត៌មាន តាមបណ្ដាញសង្គម ថាមានចោរប្លន់បានធ្វើសកម្មភាពចំនួន ២ លើក ក្នុងថ្ងៃតែមួយ បង្កអោយមានការភ្ញាក់ផ្អើល ដល់អជ្ញាធរ និង សមត្ថកិច្ច ចុះទៅអន្តរាគមន៍ ដល់ទីតាំងកើតហេតុ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម។
លើកទី១-ចំណុចក្រុមទី៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង នៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២៦ មានជនសង្ស័យចំនួន២នាក់លួចចូលក្នុងផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ភឿន ម៉ារីយ៉ា ភេទស្រី អាយុ ៣៩ឆ្នាំ ខណះកំពុងមើលទូរទស្សន៍ នៅលើគ្រែ ជនសង្ស័យធ្វើសកម្មភាព ទាញស្ត្រីរងគ្រោះទំលាក់ពីលើគ្រែ ច្របាច់កយកកូនកាំបិតគំរាមសម្លាប់ ប្លន់យកគ្រឿង អលង្ការ និង លុយ អស់ចំនួន ២០០០$ បន្ទាប់មកជនសង្ស័យរត់គេចខ្លួនតាមទ្វារក្រោយ ដោយសុវត្ថិភាព។
លើកទី២-ចំណុចក្រុមទី១០ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច នៅវេលាម៉ោង១២ និង ៤០ នាទី ថ្ងៃទី១ ខែ គុម្ភៈ ឆ្នាំ២០២៦ មានជនសង្ស័យ ប្រដាប់ដោយកូនកាំបិត ចាក់ប្លន់ ជាង មាស ម្នាក់ ឈ្មោះ អ៊ុំ សុខចំរើន ភេទប្រុស អាយុ៣០ឆ្នាំ នៅក្នុងបន្ទប់ ស្លរ មាស ត្រូវ១កាំបិត ចំខាងក្រោមឆ្អឹងចំនី ផ្នែកខាងឆ្វេង បន្ទប់មក ប្រមូលមាសសន្លឹក អស់៥៥ តម្លឹង រត់គេចខ្លួន ដោយសុវត្ថិភាពដូចគ្នា។
ជុំវិញករណី ដែលបង្កអោយមានការភ្ញាក់ផ្អើល ដូចការរៀបរាប់ខាងលើ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវនៅឡើយ៕
ដោយ ៖ សុខ កុសល





