ភ្នំពេញ៖ យោងតាមបទបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើ ករណី ឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (រួមផ្សំគំនិតឆបោក) ក្រោម រូបភាព លួចគ្រប់គ្រង គណនីតេឡេក្រាម និងបានទំនាក់ទំនងទៅជនរងគ្រោះដោយ ឆបោក ជនរងគ្រោះ ផ្ទេរប្រាក់ តាមប្រព័ន្ធ គណនី ធនាគារ។
ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញការិយាល័យ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ក.ព.ទ.វ ភេទស្រី ជនជាតិខ្មែរ ជាម្ចាស់ គណនី ធនាគារទទួលប្រាក់ ឆបោក ពីជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងគ្រប់គ្រងគណនីធនាគារ ក៍ដូចជា គណនី បណ្តាញសង្គមផ្សេងៗ និងសូមកុំផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ ជៀសវាងការលួចចូលគ្រប់គ្រងគណនីពីជនអានាមិក និងឈានទៅដល់ការបាត់បង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។
