ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ៖ ប្រហែល និយតករទូរគមនាគមន៍កម្ពុជា ទើបតែត្រូវបានបង្កើតកាលពីបីបួនថ្ងៃមុន ចំណែកឯទូរស័ព្ទចល័ត ថេប្លែត និងនាឡិកាឆ្លាតវៃ ខុសច្បាប់ ដែលមាន ពាណិជ្ជសញ្ញា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ត្រូវបាននាំចូល និងផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា តាំងពីបួនដប់ឆ្នាំមុន ដូច្នេះ ធ្វើម្តេចនិយតករទូរគមនាគមន៍កម្ពុជា អាចដឹងបាន បើគ្នាមិនទាន់កើតផង! តែយ៉ាងម៉េចយ៉ាងម៉ា កុំចាប់ទោសអូសដំណើរអ្នកទិញប្រើប្រាស់ រាប់ទាំងខ្ញុំផង ព្រោះខ្ញុំមិនបានដឹងថា ក្រុមហ៊ុនទាំងនោះនាំចូលនិងផ្គត់ផ្គង់ខុសច្បាប់ទេ ហើយក៏មិនបានដឹងថា គេបង់ពន្ធឬអត់ទេ។ លុយក៏ឱ្យអ្នកលក់អស់ហើយ ហើយទូរសព្ទក៏ប្រើឡើងចាស់អស់ហើយដែរ!
ខាងក្រោមនេះ សេចក្តីជូនដំណឹងស្តីពី ការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃខុសច្បាប់ ដែលមានពាណិជ្ជសញ្ញា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET។
ន.ទ.ក. ក៏បានពិនិត្យឃើញថាមានបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ផលិតផលរបស់ខ្លួនលើគេហទំព័រ (Website) និងបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដូចខាងក្រោម៖
១. ទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃ មានពាណិជ្ជសញ្ញា Xiaomi
– https://www.facebook.com/xiaomicambodiaofficial
២. ទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃ មានពាណិជ្ជសញ្ញា Tecno, Infinix និង itel
– https://www.tecno-mobile.com/kh/
– https://kh.infinixmobility.com/
– https://www.facebook.com/InfinixCambodia/
– https://www.facebook.com/itelCambodia
៣. ទូរស័ព្ទចល័ត មានពាណិជ្ជសញ្ញា Nubia
– https://www.facebook.com/NubiaMobileCambodia/
ន.ទ.ក. សូមអំពាវនាវដល់បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំនិង/ឬលក់ចែកចាយបន្តដែលបាននិងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដោយស្របច្បាប់ទាំងអស់ ចូលរួមសហការនិងរាយការណ៍អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខាររបស់ពាណិជ្ជករ ឬតំណាងលក់ចែកចាយបោះដុំគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដែលខុសច្បាប់ទាំងអស់មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារមកកាន់អ៊ីមែល info@trc.gov.kh។

