ខេត្តព្រះវិហារ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ ស្នាក់ការស្រែវាល និងស្នាក់ការរងពើក នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន ៧នាក់ ចុះល្បាតបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងព្រៃសហគមន៍បង្កនសែនជ័យ ទៅដល់ចំណុចព្រៃល្បើក ស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ជាទីតាំងដែលបណ្តាញសហគមន៍ព្រៃឡង់ និងសារព័ត៌មាន បានចុះផ្សាយអំពីការកាប់ឈើនៅតំបន់នោះ។
បន្ទាប់ពីបានស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនសង្ស័យចំនួន០២នាក់ កំពុងបើកគោយន្តកន្ត្រៃដឹកឈើចំនួន០២គ្រឿង ជាប្រភេទឈើអារលេខមួយ (សុក្រំ) រួមជាមួយវត្ថុតាងរណាយន្ត ០១គ្រឿង និងអាវុធកែច្នៃ ប្រើហ្គាស ០១ដើម។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមករក្សាទុកនៅស្នាក់រងពើក និងកំពុងកសាងសំណុំរឿងបញ្ជូនជនទៅតុលាការ។





