លីគកីឡាអេឡិចត្រូនិក MPL-KH Autumn ចាប់ផ្តើមប្រកួតសប្តាហ៍នេះហើយ
ព្រឹត្តិការណ៍ប្រកួតលីគអេឡិចត្រូនិកអាជីព MPL-KH Pro League នៃវិញ្ញាសា Mobile Legends: Bang Bang វគ្គ MPL-KH Autumn Split ឈានចូលមកដល់ហើយដែលអ្នកគាំទ្រនឹងទទួលបានចំណីចក្ខុពិសេសប្លែក និងកាន់តែអស្ចារ្យ។ លីគ MPL-KH Autumn Split ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញ លើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាដែលនាំមកជូនដោយក្រុមហ៊ុនទូរសព្ទ Metfone ហើយភេសជ្ជៈ Sting និង Honda ជាម្ចាស់ឧបត្ថម្ភផ្លូវការ ព្រមទាំងដៃគូសហការ Indomie-Esports និង TikTok-Esports ចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុ (Regular) ចាប់ពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ខណៈវគ្គខ្វែង (Playoff) ត្រូវប្រកួតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។

ការប្រកួត MPL-KH Pro League ត្រូវបានបញ្ចប់វគ្គ Spring Split កាលពីពាក់កណ្តាលឆ្នាំ២០២២កន្លងទៅ។ នេះជាការប្រកួតវគ្គ Autumn Split ដើម្បីបង្កើនគុណភាព សមត្ថភាព បច្ចេកទេស និងជំរុញការអភិវឌ្ឍកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជាក្នុងគោលបំណងស្វែងរកក្រុមមានសមត្ថភាពខ្ពស់ចេញទៅប្រកួតកម្រិតពិភពលោកនាចុងឆ្នាំខាងមុន។

DG
- សប្តាហ៍ទី២
ថ្ងៃទី១៖ See You Son vs DG, CFU vs Burn, IMP vs SAGA
ថ្ងៃទី២៖ MAX vs LG, CFU vs SAGA, IMP vs Burn
- សប្តាហ៍ទី៣
ថ្ងៃទី១៖ DG vs Burn, See You Soon vs SAGA, MAX vs CFU
ថ្ងៃទី២៖ See You Soon vs IMP, MAX vs Burn, LG vs SAGA
- សប្តាហ៍ទី៤
ថ្ងៃទី១៖ DG vs CFU, LG vs IMP, See You Soon vs Burn
ថ្ងៃទី២៖ DG vs IMP, MAX vs SAGA, LG vs CFU
- សប្តាហ៍ទី៤
ថ្ងៃទី១៖ LG vs Burn, See You Soon vs CFU, DG vs SAGA
ថ្ងៃទី២៖ MAX vs IMP