ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន ក្នុងនាមអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងលោក លោក លោកស្រី ជាប្រធានអង្គភាពសារព័តមាន និងអ្នកសារព័តមាន ទាំងអស់ជាទីគោរពដ៏ខ្ពង់ខ្ពស់ ជ្រាបពី ករណីបញ្ហាដីធ្លីក្រុមគ្រួសារឈ្មោះ ព្រំ បូ ស្ថិតក្នុងមូលដ្ឋានភូមិបឹងឈូក សង្កាត់គូឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
រដ្ឋបាលខណ្ឌឫស្សីកែវបានកត់សម្គាល់ឃេីញថា ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីជូនដំណឹងជាលេីកទី៤ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ជម្រាបជូន លោក ព្រំ បូរ , លោកស្រី ព្រំ អូន , និងលោកស្រី តាំង ហៃថាំង តម្រូវអោយរុះរើសំណង់ឃ្លាំង របងថ្ម និងសម្ភារៈផ្សេងៗចេញពីលើដីស្ថិតក្នុងប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ទីតាំងដីដែលលោក លោកស្រីកំពុងគ្រប់គ្រងកាន់កាប់គឺជាដីរបស់ប្រជាពលរដ្ឋជាច្រេីនគ្រួសារផ្សេងទៀតមានសេចក្ដីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ តែមិនទាន់បានចូលកាន់កាប់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រុមគ្រួសាររបស់ឈ្មោះ ព្រុំ បូ នៅតែបន្តចចេសរឹងរួសមិនសហការអនុវត្តតាមសេចក្តីជូនដំណឹងជាលេីកទី៤ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ព្រមទាំងមានចេតនាញុះញង់បំផ្លេីសបំភ្លៃការពិត និងបានផ្តល់ព័តមានមិនត្រឹមត្រូវគ្រប់ជ្រុងជ្រោយដល់អ្នកសារព័ត៌មានធ្វេីអោយថ្នាក់ដឹកនាំ និងមហាជនទូទៅមានការយល់ច្រឡំចំពោះចំណាត់ការដោះស្រាយបញ្ហារបស់អាជ្ញាអធរខណ្ឌឫស្សីកែវដែលតែងតែតម្កល់ភាពយុត្តិធម៍ជូនគ្រប់ភាគីវិវាទ។
ដូច្នេះ ដេីម្បីបញ្ចៀសការយល់ច្រឡំ និងផ្តល់ភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋផ្សេងទៀត ក៏ដូចជាអាជ្ញាធរដែនដីបំពេញភារកិច្ចការពារទ្រព្យសម្បត្តិរដ្ឋ ខ្ញុំបាទក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ សូមបញ្ជាក់ជូនថា៖ បញ្ហាដីធ្លីរបស់ក្រុមគ្រួសារលោក ព្រំ បូ រួមមានលោក ព្រំ បូ ,លោក ព្រំ ឡាង ,លោកស្រី ព្រំ អូន និងលោកស្រី តាំង ហៃថាំង ជាម្តាយក្មេករបស់លោក ព្រំ បូ ដែលបានកាន់កាប់ដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ត្រូវបានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដោះស្រាយបញ្ចប់ដោយបានប្រគល់ដីចំនួន ០៤ឡូតិ៍ តាមរយៈសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន ៣) គឺឡូតិ៍លេខ ៩ ,១១ និងឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ជូនក្រុមគ្រួសារលោក-លោកស្រីទាំងអស់នេះរួចរាល់ហើយ។
លេីសពីនេះទៅទៀតតាមអំណាចសាលដីកាលេខ ៣១២(ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល ក៏បានបែងចែកដីខាងលើជូន លោក-លោកស្រី រួចហើយដោយបង្គាប់អោយឈ្មោះ ព្រំ បូ ប្រគល់ដីទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រ អោយទៅឈ្មោះ ព្រំ អូន ស្មេីដីចំនួន ២ ឡូតិ៍ ជាក់ស្តែង គឺឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ព្រមទាំងបានចុះអនុវត្តសាលដីកា ស្ថាពរកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ រួចហេីយ។
ដោយសារភាពលោភលន់ហួសប្រមាណ ឈ្មោះ ព្រំ បូ នៅតែចចេសបន្តដេីរប្តឹងទាមទាដីជាច្រេីនទៀតទៅស្ថាប័នជាតិ ដែលផ្ទុយពីខ្លឹមសារសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន ៣) របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
មិនត្រឹមតែប៉ុណ្ណោះ តាមរយៈលិខិតចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដាក់ជូនមករដ្ឋបាលខណ្ឌឫស្សីកែវ លោកស្រី តាំង ហៃថាំង ត្រូវជាម្តាយក្មេករបស់ឈ្មោះ ព្រំ បូ បានដាក់ពាក្យបណ្តឹងទប់ស្កាត់ការចុះបញ្ជីធ្វេីប័ណ្ណកម្មសិទ្ធ(ប្លង់រឹង) លេីដីផ្ទះ និងដីចំនួន ២ឡូតិ៍ របស់ឈ្មោះ ព្រំ អូន គឺទំហំ ២០ម៉ែត្រ គុណ ៦០ម៉ែត្រជាក់ស្តែង គឺឡូតិ៍លេខ ១៣ ផ្លូវ ៥៩៨ និងឡូតិ៍លេខ ១០ ផ្លូវ ១៧២១ ដោយលោកស្រី តាំង ហៃថាំង បានបញ្ជាក់ក្នុងខ្លឹមសារបណ្តឹងថា “ នៅក្នុងចំណែកដីទាំង ៤ឡូតិ៍ មានចំណែករបស់នាងខ្ញុំ ព្រោះអាជ្ញាធរដកហូតដីរបស់នាងខ្ញុំ ដោយប្រាប់ថាប្រគល់ដី៤ឡូតិ៍ តាមរយៈគ្រួសារឈ្មោះ ព្រំ បូ ជាអ្នកទទួលរួចហេីយ ដូចមានក្នុងសេចក្តីសម្រេចលេខ ០០៧/១៦ សសរ. អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែជាក់ស្តែងនាងខ្ញុំពុំទាន់ទទួលបានដីចំណុចណាមួយនៅឡេីយ ហេីយប្រឈមនឹងការរឹបអូសដីរបស់នាងខ្ញុំថែមទៀតផង “ ។
ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអនុញ្ញាតគោរពជម្រាបបញ្ជាក់ជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងលោក លោក លោកស្រី ជាប្រធានអង្គភាពសារព័តមាន និងអ្នកសារព័តមានទាំងអស់ជ្រាបអោយកាន់តែច្បាស់និងគ្រប់ជ្រុងជ្រោយអំពី សំណុំរឿង ដី ធ្លី របស់ក្រុមគ្រួសារឈ្មោះ ព្រំបូរ (ព្រំ អូន, ព្រំ បូរ, ព្រំ ឡាង និង តាំង ហៃថាំង) គឺ ជា បុគ្គលរឹងរួសក្នុងតំបន់នេះ ដែល នៅ សេសសល់ ក្រោយ ពេល យុទ្ធនាការ អនុវត្ត វិធានការរដ្ឋបាលចំពោះបុគ្គល រឹងរូសដែលមិនព្រមទទួលយក ដីឡូតិ៍ តាម ការ សម្រេច របស់ អាជ្ញាធរ ជាតិដោះស្រាយទំនាស់ ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ កាលពីចុងឆ្នាំ២០១៩។ ដើមឡើយ ក្រុម គ្រួ សារ របស់ឈ្មោះ ព្រំ បូរ គ្រប់គ្រងដីទំហំ ១២,៨០០ ម៉ែត្រ ក្រឡា គាត់ជា បុគ្គល ពាក់ព័ន្ធ នឹង បញ្ជីឈ្មោះ ៧៧ គ្រួ សារ ( ជាអ្នកទិញបន្តពីប្រជាពលរដ្ឋ ៧៧គ្រួសារ) ក្នុងតំបន់អភិវឌ្ឍន៍ ឫស្សីកែវ។ ក្នុងឆ្នាំ១៩៩៩ ក្រោយ មានការ កែ ប្រែ គម្រោ ង ប្លង់ និងស្ថាបនាជាផ្លូវចាក់កៅស៊ូថ្មី (ផ្លូវ៥៩៨) បាន កាត់ ចំកណ្តាល ដីទំហំ ១២,៨០០ ម៉ែត្រ ក្រឡា នេះ ពុះហែកចេញជា ២ចំណែក ដោយមួយផ្នែកស្ថិតនៅខាងកើតផ្លូវលេខ៥៩៨ និងមួយផ្នែកទៀតស្ថិតនៅខាងលិចផ្លូវលេខ៥៩៨។ គោលការ ណ៍ ដោះ ស្រា យ ទំនាស់របស់អាជ្ញាធរ ជាតិដោះស្រាយ ទំនាស់ដីធ្លីក្នុងតំបន់ អភិវឌ្ឍន៍ ឫស្សីកែវ ក្នុងឆ្នាំ ២០១៦ បានសម្រេច ដោះស្រាយ ដី ជូ ន ឈ្មោះ ព្រំ បូរ ចំនួន ៤ឡូតិ៍ មានលេខ ០៩, ១១, ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ ស្ថិតនៅខាងលិចផ្លូវលេខ៩៥៨ តាម សេចក្តី សម្រេច លេ ខ ០០៧/១៦ សសរ.អជដ ចុះថ្ងៃទី១៤/មិថុនា/២០១៦ ដោយសារគាត់ជាតំណាងក្រុមគ្រួសារចូលរួមដោះស្រា យ នៅអាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី ប៉ុន្តែ ឈ្មោះ ព្រំ បូរ និង ក្រុម គ្រួសារ នៅតែរឹងរូសមិនព្រមទទួលយកតាមការសម្រេចឡើយ។ រហូតដល់ចុងឆ្នាំ២០១៩ រដ្ឋបាល រាជធានី ភ្នំ ពេញ បានសម្រេច អនុវ ត្ត វិធានការរដ្ឋបាលលើទីតាំងដីគ្រប់គ្រងខុសច្បាប់ខាងលិចផ្លូវលេខ៥៩៨ និងបាន ប្រគល់ ដី ចំនួន ៤ឡូតិ៍ តាមសេចក្តី សម្រេ ច របស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជូនឈ្មោះ ព្រំ បូរ តំណាងឱ្យក្រុមគ្រួសារ។ ដោយ ឡែកដីបម្រុងរបស់រដ្ឋស្ថិតនៅ ខាង កើតផ្លូវ លេខ ៥៩៨ ក្រុមការងាររបស់រដ្ឋបាល រាជធានីភ្នំពេញ ពុំ ទាន់ បាន ដក ហូត យក មក គ្រប់គ្រងវិញនៅឡើយទេ ជាហេតុ នាំ ឱ្យឈ្មោះ ព្រំ បូរ, ព្រំ អូន និងក្រុមគ្រួសារ បន្តគ្រប់គ្រង ខុសច្បាប់ រហូត ដល់ ពេលបច្ចុប្បន្ន។ ដីនេះមាន ទំហំ ប្រមាណ ២,២១៩ .៧៩ម៉ែត្រក្រឡា ជាដីក្នុងប្លង់ប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិត ក្នុងភូមិបឹងឈូក សង្កាត់គីឡូ ម៉ែត្រ លេខ៦ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ហើយត្រូវ ក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន បែងចែក គ្នា គ្រប់គ្រង កាន់ កាប់ ជា ២ផ្នែក ក្នុងនោះ៖
– មួយផ្នែកដីទំហំ ១៤០៨.៩៨ម៉ែត្រក្រឡា កំពុងគ្រប់គ្រងដោយឈ្មោះ ព្រំ បូរ មានសំណង់របងថ្ម ឃ្លាំងសម្ភារៈ និង ប្រកប របរលក់ថ្មម៉ាប ។
– មួយផ្នែកដីទំហំ ៨០៩.៨១ម៉ែត្រក្រឡា កំពុងគ្រប់គ្រងដោយឈ្មោះ ព្រំ អូន (ប្អូនស្រីបង្កើតរបស់ឈ្មោះ ព្រំ បូរ) មាន របងថ្ម រោងដែក និងប្រកបរបរលក់គ្រឿងបន្លាសគ្រឿងចក្រ ប៉ុន្តែក្រោយមក៏បានរុះរើរោងដែក បច្ចុប្បន្ននៅសល់តែរបង ថ្ម។
ករណីខាងលើនៅក្នុងអំឡុងឆ្នាំ២០២០ បន្ទាប់ពីអនុវត្តវិធានការរដ្ឋបាលលើទីតាំងដីខាងលិចផ្លូវលេខ៥៩៨ រួចមក រដ្ឋបាលខណ្ឌឫស្សីកែវ ធ្លាប់បានជូនដំណឹងពួកគាត់ចំនួន ០៣លើក ដែលលើកចុងក្រោយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ណែនាំឱ្យពួកគាត់រុះរើសំណង់របងថ្ម សំណង់ឃ្លាំង រោងដែក និងសម្ភារៈផ្សេងៗចេញពីលើដីខាងកើត ផ្លូវលេខ៥៩៨ (ដី ក្នុង ប្លុ កត្រីកោណ នៃតំបន់អភិវឌ្ឍន៍ ឫស្សីកែវ) ដែលពួកគាត់គ្រប់គ្រងខុសច្បាប់នាពេលកន្លងមក ដើម្បីដក ហូតយក ប្រគល់ ជូន រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ធ្វើការដោះស្រាយទំនាស់បន្ត ប៉ុន្តែពួកគាត់រឹងរួសមិនសហការអនុវត្តតាមឡើយហើយ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានត្រៀមនឹងធ្វើការអនុវត្ត វិធានការរដ្ឋបាលបន្តផងដែរ ប៉ុន្តែត្រូវបាន អាក ខាន ដោយ សារ ជំងឺ រាត ត្បាតកូវីដ-១៩ ក្នុងអំឡុងចុងឆ្នាំ២០២០-២០២១ និងបានបន្តអូសបន្លាយពេលរហូតដល់បច្ចុប្បន្ន។ ក្នុងឆ្នាំ២០២៥ រដ្ឋបាល ខណ្ឌឫស្សីកែវ បានជូនដំណឹងពួកគាត់ចំនួន ៣លើកបន្ថែមទៀត ដោយណែនាំឱ្យរុះរើសំណង់របងថ្ម សំណង់ឃ្លាំង រោង ដែ ក និងសម្ភារៈផ្សេងៗ ប៉ុន្តែឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន នៅតែមិនព្រមអនុវត្តតាមការណែនាំដដែល ហើយថែមទាំងបាន បង្ក សកម្មភាពជំទាស់ និងតវ៉ាមួយចំនួនតាមរូបភាពផ្សេងៗ។
I.ករណីឈ្មោះ ព្រំ បូរ គ្រប់គ្រងដីទំហំ ១៤០៩.៩៨ម៉ែត្រក្រឡា
ក្រោយជូនដំណឹងចំនួន ៣លើក របស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ព្រំ បូរ និ ង ម្តាយក្មេកឈ្មោះ តាំង ហៃទាំង បានធ្វើលិខិតស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌ សុំបំភ្លឺ អំពីការ កាន់ កាប់ លើ ដី ទំហំ ១៤០៩.៩៨ ម៉ែត្រក្រឡា ថា “ជាដីដែលពួកគាត់បានកាន់កាប់ និងធ្វើអាជីវកម្មតាំងពីឆ្នាំ២០០៥ ហើយមិនមែនជា ចំណែ ក ដីនៅសល់ពីដី ០៤ឡូតិ៍ ដែលអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដោះស្រាយ និងប្រគល់ជូនឈ្មោះ ព្រំ បូរ ទេ គឺ ជាដី ផ្សេងទៀតដែលមានលិខិតកាន់កាប់ ដូចប្រជាជនដទៃក្នុងតំបន់នោះ” តាមរយៈលិខិតផ្ទេរសិទ្ធិពីឈ្មោះ ជិន ដេត និងឈ្មោះ ឆៃ ចាន់ ទី ផ្ទេរដីទំហំ ១២០០ម៉ែត្រក្រឡា ឲ្យឈ្មោះ ព្រំ បូរ នឹងឈ្មោះ តាំង ហៃថាំង គ្មានការបញ្ជាក់ទទួលស្គាល់ និងដឹងលឺពីអាជ្ញាធរដែនដីលើឯកសារផ្ទេរសិទ្ធនេះឡើយ។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឈ្មោះ តាំង ហៃថាំង បាន បន្ត ប្តឹង មក រដ្ឋបាលខណ្ឌឫស្សីកែវ ទាមទារដោះស្រាយដីតាមស្មារតីលិខិតលេខ៣៥១៩ លស ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០០២ របស់ សាលាក្រុងភ្នំពេញ។ បច្ចុប្បន្នដីទំហំ ១៤០៩.៩៨ម៉ែត្រក្រឡា មានសំណង់របងថ្ម ឃ្លាំងសម្ភារៈ និងកំពុង ប្រកប របរលក់ ថ្ម ម៉ា ប ហើយជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធនិងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ។
II.ករណីឈ្មោះ ព្រំ អូន គ្រប់គ្រងដីទំហំ ៨០៩.៨១ម៉ែត្រក្រឡា
ក្នុងឆ្នាំ២០២០ រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងឈ្មោះ ព្រំ អូន ចំនួន ៣លើក ណែនាំឱ្យរុះរើសំណង់របងថ្ម រោងដែក នឹងសម្ភារៈផ្សេងៗចេញពីលើដីបម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែគាត់ពុំអនុវត្តតាមការណែនាំឡើយ។ ក្នុង ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌឫស្សីកែវ បានជូនដំណឹងគាត់ឱ្យអនុវត្តរុះរើសំណង់ខាងលើចំនួន ៣លើកបន្ថែមទៀត ដែល លើក ចុងក្រោយគឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឈ្មោះ ព្រំ អូន និងក្រុមគ្រួសារ បាននាំ កម្មករ សំណង់ និងជាងសំណង់ទៅធ្វើការឈូសឆាយលើដីទំហំ ៨០៩.៨១ ម៉ែត្រក្រឡាខាងលើ ចាប់ផ្តើមសាងសង់ សំណ ង់ ផ្សេងៗ ប៉ុន្តែត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះរុះរើសំណង់ ហាមឃាត់មិនឱ្យមានសកម្មភាពសាងសង់សំណង់ថ្មី និងអប់ រំណែនាំ ដោយ ធ្វើ កិច្ច សន្យា ភ្លាមៗ។ បច្ចុប្បន្នដីទំហំ ៨០៩.៨១ម៉ែត្រក្រឡា មានតែរបងថ្មជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីរដ្ឋបាលរាជធានីភ្នំពេញ។
III. វិវាទរវាងឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន
ក្រោយពីទទួលបានសេចក្តីសម្រេចរបស់អាជ្ញាធរជាតិ ចុះថ្ងៃទី១៤/មិថុនា/២០១៦ នូវដីចំនួន ៤ឡូតិ៍ មានលេខ ០៩, ១១, ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ ស្ថិតនៅខាងលិចផ្លូវលេខ៩៥៨ ឈ្មោះព្រំ បូរ មិនបានបែងចែកឱ្យទៅសមាជិកក្រុមគ្រួសារនោះទេ ទើបឈ្មោះ ព្រំ អូន បានបន្តដំណើរការប្តឹងទាមទារដីជាចំណែករបស់ខ្លួនតាមនិតិវិធីតុលាការចាប់ពីសាលាដំបូងរាជធានីភ្នំពេញ សាលា ឧទ្ធរណ៍ និងចុងក្រោយនៅតុលាការកំពូល។ ក្នុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ តុលាការកំពូល បាន ចេញ សាល ដីកា លេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥សម្រេចបង្គាប់ឱ្យឈ្មោះ ព្រំ បូរ ប្រគល់ដីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ មានព្រំប្រទល់ខាង កើតទល់នឹងផ្លូវលេខ៥៩៨, ខាងលិចទល់នឹងផ្លូវ លេខ ១៧២១, ខាងត្បូង ទល់នឹង ឈ្មោះ បាន ម៉េងទូច និងខាងជើងទល់នឹងដីឈ្មោះ ព្រំ បូរ មានទីតាំងស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ បច្ចុប្បន្ន ស្ថិត នៅ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ព្រំ អូន។
តាមការពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមការងាររដ្ឋបាខណ្ឌឫស្សីកែវ ឃើញថាទីតាំងដីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ ដែ លតុលាការកំពូលសម្រេចបង្គាប់ឱ្យឈ្មោះ ព្រំ បូរ ប្រគល់ជូនឈ្មោះ ព្រំ អូន នោះ គឺជាទីតាំងដីឡូតិ៍លេខ១៣ ផ្លូវលេខ ៥៩៨ និង ដី ឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ ស្ថិតក្នុងចំណោមដីចំនួន ៤ឡូតិ៍ ដែលអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី សម្រេច ប្រគ ល់ ឱ្យ ឈ្មោះ ព្រំ បូរ នាពេលកន្លងមក។ រហូត ដល់ ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានទទួលលិខិតលេខ១៤ រ.ប.អ/២៦ ចុះ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ របស់ អង្គភាព នៃ អាជ្ញា សាលា សាលា ដំបូងរាជធានីភ្នំពេញ ស្តីពីការស្នើសុំកម្លាំង ចូល រួមអនុវត្ត និងសហការអនុវត្តសាលដី កា រដ្ឋប្បវេណីលេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់ តុលាការ កំពូ ល ដែលបានអនុវត្តដកដីចំនួន ២ឡូត៍ពីឈ្មោះ ព្រំ បូរ រួច ហើ យ។
IV. សេចក្តីសន្និដ្ឋាន
១- ក្រុមគ្រួសាររបស់ឈ្មោះ ព្រំ បូរ (ព្រំ អូន, ព្រំ បូរ, ព្រំ ឡាង និងតាំង ហៃថាំង) បានទទួលការដោះស្រាយដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ចំនួន ៤ឡូតិ៍ ដោយដាក់តែឈ្មោះលោក ព្រំ បូរ តែម្នាក់ឯងប៉ុណ្ណោះ មានដីឡូតិ៍លេខ៩ , ១១ , ១៣ ផ្លូវលេខ៥៩៨ និងឡូតិ៍លេខ១០ ផ្លូវលេខ១៧២១ តាមសេចក្តីសម្រេចលេខ ០០៧/ ១ ៦ សសរ.អជដ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ (ជំហ៊ាន៣) របស់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី រួចរាល់ ហើ យ ជាក់ស្តែងបាននឹងកំពុងកាន់កាប់ និងប្រកបអាជីវកម្ម។
២- ដីទំហំសរុប ២,២១៩.៧៩ម៉ែត្រក្រឡា ខាងកើតផ្លូវលេខ៥៩៨ ដែលក្រុមគ្រួសារឈ្មោះ ព្រំ បូរ និងឈ្មោះ ព្រំ អូន កំពុងគ្រប់គ្រងដោយខុសច្បាប់ គឺជាដីស្ថិតក្នុងប្លង់ប្លុកត្រីកោណ នៃតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាន់លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធ និងប្រជាពលរដ្ឋមានសេចក្តីសម្រេចពីសាលារាជធានីភ្នំពេញ។
៣- តុលាការកំពូលបានសម្រេចបង្គាប់ឱ្យឈ្មោះ ព្រំ បូរ ប្រគល់ដីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ (គឺជា ទីតាំង ដីឡូតិ៍ លេខ១៣ ផ្លូវលេខ៥៩៨ និងដីឡូតិ៍លេខ១០ ផ្លូវលេខ១៧២១) ឱ្យទៅឈ្មោះ ព្រំ អូន តាមអំណាចសាលដីកាលេខ ៣១២ (ផ) ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ របស់តុលាការកំពូល ហើយអាជ្ញាសាលា នៃសាលាដំបូង រាជធានីភ្នំ ពេញ បានចុះ អនុវត្តនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដកដីចំនួន ២ឡូត៍ ពីឈ្មោះ ព្រំ បូរ។









