ភ្នំពេញ ៖ មិននេះបន្តិច លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ បានបញ្ជាក់ថា ខ្ញុំបាទបានប្រាប់ហើយថា រាល់បទល្មើសកើតឡើងគឺខ្ញុំមិនដែលនៅស្ងៀមទេ! ការងារជំនាញស្រាវជ្រាវមិនដកដៃ (ស្មានតែរៀបចំឱ្យអ្នកមកទទួលកំហុសជំនួសបានមែន)។
លោកស្នងការ សូមអរគុណ លោកហេង រតនា បានដឹកនាំសមត្ថកិច្ចជំនាញសហការណ៍គ្នាចាប់ខ្លួនបាន។ លោកស្នងការក្រុងភ្នំពេញ បញ្ជាក់បែបនេះ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដ ព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខ យកទៅផ្លុងចោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ និង ២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


