ខេត្តឧត្តរមានជ័យ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងខេត្តឧត្តរមានជ័យ នារសៀល ថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមកម្មវិធីរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ កម្មវធីរួមមមាន ៖ (១) នៅបរិវេណសួននាងគង្ហីងបឹងស្នោ (២) ពិធីថ្វាយស័ង្ខចំពោះព្រះលោកេស្វរៈ (៣) ពិធីថ្វាយស័ង្ខចំពោះព្រះគណេស (៤) ពិធីកាត់ខ្សែបូសម្ពោធសួននាងគង្ហីង (៥) ពិធីបើកផ្លាកឈ្មោះ “សួននាងគង្ហីងបឹងស្នោ (៦) ពិធីក្រុងពាលី (៧) ពិធីសូត្រមន្ត (៨)ពិធីបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងមាតុភូមិ ។
ក្នុងពិធីនោះផងដែរ ក៏បានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ លោកជំទាវ នេត្រ ភូមរី លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន លោកអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧកញ៉ា អ៊ឹង មុយ គៀង លោកជំទាវ មាស ផល្លីន លោកជំទាវ ជាណែត ភរិយាថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ការប្រារព្ធពិធីនេះ ដើម្បីរំលឹកអំពីប្រពៃណីពីដូនដាដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ និងជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជា ជាពិសេសខេត្តឧត្តរមានជ័យ។ ពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ តែវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណី ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធជារៀងមក។
ក្នុងពិធីនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និង ជូនពរជ័យបវរសួស្តីជូនដល់កងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សូមមានសុខភាពល្អបរិបូរណ៍ ដើម្បីឈរជើងការពារបូរណភាពទឹកដីកម្ពុជា។ សូមឱ្យកម្ពុជាជៀសផុតពីជំងឺឧបទ្រពចង្រៃនានា គ្រោះមហន្តរាយធម្មជាតិ និងឧបសគ្គផ្សេងៗ ព្រមទាំងសុំឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិបន្តរីកចម្រើន ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងនាំមកនូវភាពសម្បូរសប្បាយជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ពិសេស សូមឲ្យកិច្ចប្រជុំហ្រ្វង់កូហ្វូនី ដែលមានព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ Unclos ដំណើរការបានទៅដោយរលូន និងទទួលបានជោគជ័យតាមការរំពឹងទុក ។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងប្រជជាពលរដ្ឋ ក៏បានធ្វើការបណ្តែតកន្ទោងក្នុងបឹងស្នោ និងបង្ហោះគោមផងដែរ៕









