ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក លី ហុង និងលោកស្រី សុត សុខុនឌីឧត្ដម ព្រមទាំងក្រុម គ្រួសារ បាននាំយកម៉ាស៊ីនថតចម្លងចំនួន ៥គ្រឿង មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថខេត្តសៀមរាប សម្រាប់ប្រើប្រាស់លើការងាររដ្ឋបាល ក្នុងអង្គភាព។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡុញ ឫទ្ធី មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលស្វាគមន៍ប្រកបដោយមនោសញ្ចេតនាស្និទ្ធិស្នាល និងបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង សម្រាប់បម្រើការងាររដ្ឋបាល ដល់អាវុធហត្ថខេត្តសៀមរាប និងសូមជូនពរជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



