![]()
ខេត្តកណ្តាល ៖ បន្ទាប់ពីមានបញ្ហារអិលយានជំនិះ ដោយសារក្អែរដី ខ្សាច់ ប្រេងកៅស៊ូ ជាប់តាមកង់រថយន្ត លេីកំណាត់មួយចំនួនតាមបណ្តោយខ្សែផ្លូវក្រវាត់ក្រុងទី៣ (មហាវិថី សុីជីងពីង) រួចមក ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តមអភិបាល នៃគណអភិបាលខេត្តកណ្តាល រួចមក មន្ទីរសាធារណការបានចុះពិនិត្យទីតាំងកើតហេតុ និងចាត់ចែងបន្ទាន់ដេីម្បីទប់ស្កាត់បន្ថយហានិភ័យគ្រោះថ្នាក់នេះតាមរយៈ៖
ទី១. គូសគំនូសពញ្ញាក់ស្មារតី ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី
ទី២. ដុះលាងដី,ខ្សាច់,ប្រេងកៅស៊ូ ប្រេងម៉ាស៊ីនដែលជាប់លេីផ្ទៃផ្លូវ
ទី៣. ប្រេីម៉ាសុីនឆូតបង្កេីនភាពគ្រេីម
ក្នុងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រុមការងារបានសំអាតដុះលាង ដី ខ្សាច់ ប្រេងកៅស៊ូ និងប្រេីម៉ាសុីនឆូតភាពគ្រេីម ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ចន្លោះគ.ម 15+500 ដល់គ.ម 16+000។




