![]()
សេចក្តីជូនដំណឹង ! ថ្មីៗ នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនអនាមិកបានបង្កើត គណនីតេលេក្រាម ដែលមានឈ្មោះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកចិទ្យា ន.ប.ប.ប មានតំណរភ្ជាប់ @ACCD_OFFICIAL_chat និង បានយកនិមិត្តសញ្ញា Logo របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទៅដាក់ជា Logo Cover Profile ធ្វើសកម្មភាពបោកបញ្ឆោត និងបានឆាតទៅប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំថាជាតេលេក្រាមផ្លូវការរបស់នាយកដ្ឋាន ដែលទង្វើរនេះជាអំពើឆបោក មានចែងកំណត់ក្នុងមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេលេក្រាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានសូមបញ្ជាក់ថា នាយកដ្ឋានពុំមានគណនីតេលេក្រាមសម្រាប់ទំនាក់ទំនងដាក់ពាក្យបណ្តឹងឡើយ នាយកដ្ឋានមានតែឆាណែលតេលេក្រាម (Channel Telegram) ផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រើប្រាស់ក្នុងគោលបំណង ចែករំលែកព័ត៌មានផ្សេងៗ ការវិវឌ្ឍន៍បច្ចេកវិទ្យា វិធីសាស្រ្តការពារពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតែប៉ុណ្ណោះ។
ខាងក្រោមជាតំណរភ្ជាប់ ឆាណែលតេលេក្រាម (Channel Telegram) ផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
