![]()
សេចក្តីប្រកាសព័ត៌មាន / Press Release ៖ ក្នុងនាម សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាស្ថាប័នទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងការដឹកនាំការងារអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរទាំងក្នុងនឹងក្រៅប្រទេស ពុំដែលបានទទួលលិខិតស្នើសុំសហការ ឬឯកភាពការសហការជាមួយស្ថាប័ន International Kickboxing Council នេះទេ ហើយក៏ពុំដែលចាត់តាំងបុគ្គលណាមួយអោយឈឈ្មោះជាដំណាងគុនខ្មែរក្នុងស្ថាប័នមួយនេះដែរ។
ការប្រើប្រាស់ ឈ្មោះ គុនខ្មែរ ក្នុងកម្មវិធីប្រកួត លើខ្សែក្រវាត់ ឬ តែងតាំង ជនណា ជាតំណាង គុនខ្មែរ ដោយមិនមានការឯកភាព ពី សហព័ន្ធ គឺជាការប្រព្រឹត្តិខុសពីលក្ខន្តិក:របស់សហព័ន្ធ ។ សហព័ន្ធយើង សូមបដិសេធមិនទទួលស្គាល់នូវព័ត៌មានមិនពិតទាំងអស់ ដែលចុះផ្សាយដោយ ស្ថាប័ននេះទេ។
សូមអរគុណ។
On behalf of the Kun Khmer Federation and the Kun Khmer International Federation, which is an organization authorized by the Ministry of Education, Youth and Sports and the National Olympic Committee of Cambodia to lead the conservation, development and promotion of Kun Khmer both domestically and internationally, we have never received a letter of request for cooperation or agreement to cooperate with the International Kickboxing Council, nor have we ever appointed any person to be a representative of Kun Khmer in this organization.
Using the name of Kun Khmer in a competition event, on the belt or appointing any person as a representative of Kun Khmer without the approval of the Federation is an act that violates the statutes of the Federation. Our Federation refuses to acknowledge all false information published by this organization.
Thank you.

