កីឡា៖ ចេញមកហើយ មាន់គកខ្នាយតាន់ទាំងបួនរបស់ក្លឹបលោកគ្រូ សេន ប៊ុនថេន បានចេញមកក្រឡុកសង្វៀន ដ្រាហ្គិន គុនខ្មែរ និងសង្វៀន គ្រុឌ គុនខ្មែរ នៃព្រឹត្តិការណ៍ The Battle of Three Kingdoms ដើម្បីត្រៀមតតាំងជាមួយក្លឹបគ្រូ ធន់ សុភា និងក្លឹបគ្រូ ពេជ្រ សុផាន់ ត្រៀមដណ្តើមយកប្រាក់រង្វាន់ដ៏ច្រើនរហូតដល់ទៅ ១២០លានរៀល និងរថយន្តភីកអាប់ ពីកម្មវិធី The Battle of Three Kingdoms ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ ចាំមើលថា ក្លឹបគ្រូ ថេន អាចបំបែកក្បាច់គុនក្លឹបទាំងពីរនោះបានដែរឬទេ សូមរង់ចាំទស្សនាទាំងអស់គ្នា!
» គ្រុឌគុនខ្មែរ ថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរល្បីលើកឆាកអន្តរជាតិ
» គ្រុឌ លើកស្ទួយជីវភាពកីឡាករគុនខ្មែរ

