កីឡា៖ អត់ចាំស្អែក លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហោះសារទាំងយប់ មានទាំងរូបភ្ជាប់ខ្លឹមសារថា ៖ ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំសំណូមពរ អោយភាគីទាំងអស់ មេត្តាបន្ទន់ឥរិយាបទរៀងខ្លួន ដើម្បីកុំអោយមានការប៉ៈទង្គិចគ្នា ក្នុងនាមជាខ្មែរដូចគ្នា។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លើកឡើងថា គ្រប់ភាគីសុទ្ធតែបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិរក្ស អភិវឌ្ឍ និងផ្សព្វផ្សាយគុនខ្មែរ។ ការជួយយកអាសារអ្នកដ៏ទៃ ទោះតិចក្តីច្រើនក្តី ឬសូម្បីតែការមានចិត្តជួយ ក៏កើតជាបុណ្យរួចទៅហើយ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រូបនេះ សូមបន្តរួបរួមសាមគ្គីគ្នា ដើម្បីគុនខ្មែរយើងខ្លាំង ជាតិយើងខ្លាំង ទើបគ្មានជាតិសាសន៍ណាហ៊ានមើលងាយយើង។ ខ្មែររួបរួមខ្មែរខ្លាំង។ រាត្រី ៣មេសា ២០២៦


