![]()
ខេត្តកណ្តាល៖ មន្រ្តីជំនាញបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅខេត្តកណ្តាល ពង្រឹងបទដ្ឋានបច្ចេកទេសបរិស្ថាន មួយចំនួន បន្ទាប់ពី កម្មករ ជាង១០នាក់ មានការដួលសន្លប់
ក្រសួងបរិស្ថាន បានដាក់ចេញវិធានការបច្ចេកទេសដល់ក្រុមហ៊ុនអនុវត្តដូចខាងក្រោម៖
១-ក្រុមហ៊ុនត្រូវកែសម្រួលសីតុណ្ហភាពក្នុងអគារផលិតកម្មឱ្យស្ថិតនៅក្រោម កម្រិតស្តង់ដារកំណត់ (ស្តង់ដារ៣០0C)
២-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ឋត្រជាក់(Cooling System)
៣-ក្រុមហ៊ុនត្រូវរៀបចំលំហូរខ្យល់ក្នុងអគារផលិតកម្មចេញចូលឱ្យបានគ្រប់គ្រាន់
៤-ក្រុមហ៊ុនត្រូវរៀបចំទីតាំងបិតកាវលើស្បែកកាបូប និងការប្រើប្រាស់សាំងក្រអូបសម្រាប់ជូតសម្អាត ឱ្យដាច់ដោយឡែកពីផ្នែកដេរ
៥-ក្រុមហ៊ុនត្រូវទុកដាក់ និងញែកសំណល់ឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ ករណី ដួលសន្លប់ របស់ ក្រុមហ៊ុន SHI HAO HANDBAG CO., LTD. ជាប្រភេទ រោងចក្រ ផលិតកាបូប ខ្សែក្រវាត់ និងសម្ភារៈបន្ទាប់បន្សំ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
ខេត្តកណ្តាល បន្ទាប់ពីមាន ករណី កម្មករ ចំនួន១៩នាក់ ដួលសន្លប់ កាលពីរសៀលថ្ងៃទី៣ ខែមីនាឆ្នាំ២០២៦។








