![]()
ភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាក់ស្ដែង នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ដោយមានការចូលរួមពីមន្ទីរនិងអង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងស្ថានីយប្រេងឥន្ធនៈ ០១កន្លែងនាមករណ៍ “សន្ដិភាព” ស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ដោយទីតាំងនេះបានលក់ប្រេងឥន្ធនៈលើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ ជាលទ្ធផល ក្រុមការងារបានធ្វើការផាកពិន័យទីតាំងនេះចំនួន ៤,០០០,០០០រៀល និងធ្វើកិច្ចសន្យាកែតម្រូវឱ្យស្របតាមច្បាប់និងបទប្បញ្ញតិបច្ចេកទេសជាធរមាន។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តារក្សាសណ្តាប់ធ្នាប់របៀបរៀបរយល្អក្នុងសង្គម សាមគ្គីគ្នាក្នុងគ្រាលំបាក និងចៀសវាងការឆក់ឱកាសកេងចំណេញនានា។







នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នេះ លោក Tea Siam/ទៀ ស្យាម បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការថា ៖ គ្រប់បណ្តាស្ថានីយ ភីស បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយ រាជរដ្ឋាភិបាល ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ ទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។
ដូច្នេះ ប្រសិនបើមានស្ថានីយណាមួយធ្វើការលក់ប្រេង លើសតម្លៃដែលបានកំណត់ សូមជួយរាយការណ៍មកកាន់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងធ្វើការពិនិត្យ និងចាត់វិធានការ និងសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។
សូមអរគុណចំពោះការជឿទុកចិត្ត និងការគាំទ្ររបស់បងប្អូនជានិច្ច។

