![]()
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រិត្យ តែងតាំង លោក សឿម សារិទ្ធ ស្នងការរងនគរបាលបាត់ដំបង ជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ខណៈ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។ ហើយពិធីប្រកាសចូលកាន់តំណែងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

