![]()
ខេត្តពោធិ៍សាត៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប ដែលបានកោះអញ្ជើញម្ចាស់គោ ដែលលែងគោអនាធិបតេយ្យ មកធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការលែងគោ។
ការបណ្តោយឱ្យគោដើរអនាធិបតេយ្យ មិនត្រឹមតែបង្កភាពកខ្វក់តាមដងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាហានិភ័យខ្ពស់ សម្រាប់អ្នកធ្វើដំណើរផងដែរ។ ការកោះអញ្ជើញម្ចាស់គោ មកធ្វើកិច្ចសន្យាអប់រំនេះ គឺជាវិធានការទន់ភ្លន់តែមានប្រសិទ្ធភាព ដើម្បីឱ្យពួកគាត់មានការទទួលខុសត្រូវខ្ពស់ជាងមុនលើសត្វពាហនៈរបស់ខ្លួន។
សកម្មភាពនេះអាចនឹងទទួលបានការគាំទ្រ និងការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីឱ្យសង្កាត់រលាបក្រុងពោធិ៍សាត់ ក៏ដូចជាឃុំសង្កាត់ដ៏ទៃផ្សេងទៀត កាន់តែមានសោភ័ណភាព និងសុវត្ថិភាព។



