កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៤:១៥នាទី នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុងម៉ែជ័យ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវជាតិលេង៥១ គីឡូម៉ែត្រលេខ១ ក្នុងភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី១មានឈ្មោះ ប៊ូ ម៉ារ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករដឹកអីវ៉ាន់ចិន មានទីលំនៅបច្ចុប្បន្នភូមិអូការ៉ុង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងទី២មានឈ្មោះ ប៊ន ចាន់ណាវី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល។
កម្លាំងជំនាញអាវុធហត្ថចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន០២កញ្ចប់(ទម្ងន់០.៦១ក្រាម),ម៉ូតូចំនួន០២គ្រឿង(១ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ក្រហមលាយខ្មៅ ផ្លាកលេខ កណ្ដាល1E.4541 និងម៉ាកសុីហ្សែតអាយ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ1LZ.9213),ទូរសព្ទ័ចំនួន០២គ្រឿង និងសម្ភារៈប្រេីប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕












