![]()
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមក្នុងពិធីប្រសិទ្ធពរជ័យចុងឆ្នាំ២០២៥ និងអបអរសាទរខួបលើកទី៦០ឆ្នាំ នៃអង្គការមូលនិធិសប្បុរសធម៌ឆឺជី។
កម្មវិធីប្រារព្ធឡើងដើម្បីរម្លឹកដល់ដំណើរឆ្នាំចាស់ និង ទទួលស្វាមគន៍ឆ្នាំថ្មី ដោយមាននូវ «អាំងប៉ាវបុណ្យបញ្ញា» ដែលជាការជូនពរ របស់ភិក្ខុនី ជឹងយៀន និងជាគ្រាប់ពូជនៃសេចក្តីល្អជូនដល់អ្នកស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

អង្គការមូលនិធិសប្បុរសធម៌ឆឺជី ដើរមកបានរយៈពេល៦០ឆ្នាំ ក៏ដោយសារតែការចាប់ផ្តើមសន្សំប្រាក់៥០សេន ដែលជា “ស្មារតីបំពង់ឫស្សីសន្សំកុសល” របស់ឆឺជី និង កម្លាំងអ្នកស្ម័គ្រចិត្តទាំងអស់ទូទាំងពិភពលោក ពាក្យស្លាករបស់ឆឺជី គឺ «ចងចាំនូវស្មារតីបំពង់ឫស្សីសន្សំកុសល បន្តមិនភ្លេចនូវព្រះធម៌សច្ចាដើរតាមមាគ៌ាឆឺជី»។








