តខេត្តស្ទឹងត្រែង ៖ ក្រោយពេលមានសេចក្តីរាយការណ៍ថា មានករណីកាប់ឈើក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានសហការជាមួយអ្នកសារព័ត៌មាន ធ្វើចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបានរកឃើញករណីកាប់ឈើច្រៀកក្តារប្រមានជាង១,២ម៉ែត្រគូប ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ ចំពោះករណីនេះ សមត្ថកិច្ចនឹងបន្តនីតិវិធីអនុវត្តច្បាប់ ចំពោះជនល្មើសដែលបានលួចកាប់ឈើក្នុងតំបន់ការពារធម្មជាតិ។
ក្រសួងបរិស្ថានសូមធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះបុគ្គល ឬអ្នកពាក់ព័ន្ធ ដែលលប្រព្រឹត្តបទល្មើសកាប់ឈើ ឬទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ខណៈពេលនេះ ជនល្មើសជាច្រើនត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារជាបន្តបន្ទាប់។


