ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ ៖ ចរាចរណ៍ សរុបមានចំនួន ៤៨,៦៦៥ ដង ដែលបានចរាចរណ៍លើផ្លូវល្បឿនលឿនចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៦។
លំហូរចរាចរណ៍ គិតចាប់ពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២៦ ចរាចរណ៍លើផ្លូវល្បឿនលឿន សរុប មានចំនួន ៤៨,៦៦៥ ដង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១៣៩៩ ចំនួន ១១៥ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ករណី ស្វែងរកជំនួយចំនួន ៤២ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៧២ ករណី)។
ក្រុមហ៊ុន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
សូមបើកបរដោយសុវត្ថិភាព!
