![]()
ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៥ និង១០នាទី នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងអង្គភាព នគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែង និងឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធ ករណី លេងល្បែងស៊ីសង ជល់មាន់ ស្ថិតនៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រុមជនសង្ស័យទាំង៨នាក់ដែលឃាត់ខ្លួនរួមមាន៖
១-ឈ្មោះ គៀត ចាន់ធួន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសង្កែ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ឃឿន សៅឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ លឹម សាលាង ភេទប្រុស អាយុ៤៣ មុខរបររោងចក្រ ទីលំនៅ បច្ចុប្បន្នភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ សុំ ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររោងចក្រ ទីលំនៅ
បច្ចុប្បន្នភូមិពេជ្រសង្វារ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៥-ឈ្មោះ ឃិន ប្រេស ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៦-ឈ្មោះ យឹម សុភិន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នភូមិសង្កែជ្រុំ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៧-ឈ្មោះ អៃ សុខវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបឹងទន្លាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៨-ឈ្មោះ អួន ភា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្យង ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយបានចាប់យក វត្ថុតាង រួមមាន ៖ ម៉ូតូចំនួន ៩គ្រឿង, ទូរស័ព្ទចំនួន ០៦គ្រឿង ,មាន់ជល់ចំនួន ០៣ក្បាល ព្រមទាំងជញ្ជីងថ្លឹងមាន់ ចំនួន០១ផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៨នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ។





