![]()
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត ៖ សុំទោសបងប្រុស បងប្រុសប្រើពាក្យថាស្នងការខេត្តកំពត ដេញបងមិនអោយដើរ កុំអោយថតអំពីការផ្សព្វផ្សាយរបស់បង ! បងនិយាយបែបនេះបានន័យថាខ្ញុំជាអ្នកដេញបងហើយ ទាំងដែរខ្ញុំមិនបានដឹងអំពីបញ្ហារបស់បង ! ចំពោះខ្ញុំ ខ្ញុំរីករាយណាស់និងសូមអរគុណជាខ្លាំងចំពោះការផ្សព្វផ្សាយអំពីខេត្តរបស់ខ្ញុំ តែខ្ញុំខ្លាចថាមន្ត្រីរបស់ខ្ញុំគាត់ឃើញសម្ភារៈដែលបងស្ពាយមកជាមួយនេះវាប៉ៈពាល់ទៅនឹងសណ្តាប់ឬក៏វាប៉ៈពាល់ទៅនឹងអ្នកទេសចរណ៏ផ្សេងៗទៀតទើបមានបញ្ហាបែបនេះកើតឡើង ។ ខ្ញុំសូមបញ្ជាក់សារជាថ្មី ថាខ្ញុំមិនបានបញ្ជាកំលាំងអោយដេញបងនោះទេ បងប្រើភាសារនិងការសរសេរនេះគឺសាធារណៈជនគាត់គិតថាខ្ញុំជាអ្នកប្រើកូនចៅអោយដេញបងហើយ ហើយករណីនេះខ្ញុំនឹងហៅមន្ត្រីរបស់ខ្ញុំ និងប្រជាការពារនៅទីនោះ មកសាកសួរទាំងអស់ ដើម្បីរកយុត្តធម៏ជូនបង ។
យោងតាម ទំព័រហ្វេសប៊ុក លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការខេត្តកំពត នាព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៦។


