ភ្នំពេញ៖ កម្មករ កម្មការិនី ធ្វើការតវ៉ា បិទផ្លូវសាធារណៈ ក្នុងខណ្ឌពោធិ៍សែនជ័យ ព្រឹកម៉ិញ មន្ត្រីជំនាញ លើកឡើងថា កើតចេញពីការមិនទុកចិត្ត ថៅកែ។
សូមជម្រាបថា នៅព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង៣០នាទីព្រឹក លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានសម្របសម្រួលដោយផ្ទាល់ជាមួយបងប្អូនកម្មករ កម្មការិនី ដែលបានធ្វើការតវ៉ា បិទផ្លូវសាធារណៈ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោមការយកចិត្តទុកដាក់ និងការសម្របសម្រួលប្រកបដោយសន្តិវិធី៖
១. បងប្អូនកម្មករ បានយល់ព្រមបើកផ្លូវឱ្យមានការធ្វើចរាចរណ៍ឡើងវិញជាធម្មតា។
២. អាជ្ញាធរខណ្ឌបានទទួលយកនូវសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរក្សាបាននូវផលប្រយោជន៍ និងសណ្តាប់ធ្នាប់សាធារណៈ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនដទៃទៀត។









