រដ្ឋបាលក្រុងកំពត បានចុះអនុវត្តវិធានការណ៍ច្បាប់លើសំណង់មួយកន្លែងដែលសាងសង់គ្មានច្បាប់អនុញ្ញាតិ្តនិងបំពានដីចំណីផ្លូវសាធារណៈត្រូវបាន វាយកាយកម្ទេច ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
រាល់សំណង់ដែលសាងសង់នៅក្នុងមូលដ្ឋានក្រុងកំពតត្រូវតែមានច្បាប់អនុញ្ញាតិ្ត។ បើសំណង់ណាដែលមិនមានការច្បាប់អនុញ្ញាតិ្ត ហើយ រំលោភបំពានដី សាធារណៈ របស់ រដ្ឋ មិនគោរពច្បាប់ ត្រូវតែមានការអនុវត្តវិធានច្បាប់ដោយតឹងរឹងបំផុត រដ្ឋបាលក្រុងកំពត។





