រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ អនុវត្តតាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃសុក្រ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នំា២០២៦ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ ចុះពិនិត្យដោះស្រាយករណីទឹកជ្រាបចេញពីដេប៉ូខ្សាច់ ប៉ះពាល់ដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណប្ញស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល ក្រុមការងារពីនិត្យជាក់ស្តែងឃើញមានទឹកជ្រាបតាមរបងថ្ម ហូរមកលើផ្លូវបេតុង បង្កឱ្យមានស្លែធ្វើឱ្យផ្លូវរអិលប៉ះពាល់ដល់ការធ្វើដំណើឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ តាមការសាកសួរអ្នករស់នៅជាប់ខាងក្រោយទីតាំងដេប៉ូខ្សាច់បានប្រាប់ថា នៅពេលដំណើការបូមខ្សាច់ពីក្នុងសាឡង់ម្តងៗធ្វើឱ្យមានទឹកជ្រាបចូលផ្ទះរបស់ពួកគាត់ និងមានសំឡេងរំខានខ្លាំង។
ជាដំណោះស្រាយលោក ឌន ដាវុឌ នាយករងរដ្ឋបាលបានអញ្ជើញម្ចាស់ដី ម្ចាស់អាជីវកម្មដេប៉ូខ្សាច់ និងប្រជាពលរដ្ឋដែលប៉ះពាល់ដើម្បីមកធ្វើការដោះស្រាយដោយសន្តិវិធីនៅសាលាខណ្ឌ។ ដោយមានការចូលរួមពីមន្ត្រីការិល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ:ខណ្ឌ និងសង្កាត់ច្រាំងចំរេះទី១។







