ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០ និង ៣០នាទីព្រឹក ប៉ូលិស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណី ប្រើប្រាស់នូវ ឯកសណ្ឋាន ជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នា
និងនគរបាល ឬ យោធា ប្រព្រឹត្តល្មើសនៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ ង៉ែត ចាន់យ៉ា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ នៅចំណុចបុរី លី រ៉ានី ភូមិព្រៃតាកែ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ ១ឈុត, ឯកសណ្ឋាននគរបាល ប្រយុទ្ធ ០១ឈុត។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធី៕