ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមជម្រាបជូនជ្រាបថា៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានរាយការណ៍ផ្តល់ព័ត៌មានមកសមត្ថកិច្ច ថាមានរថយន្ត ០១គ្រឿងខាងលើ បានបើកមកចតទុកនៅមុខផ្ទះប្រជាពលរដ្ឋ ជាប់របងវត្តឧត្តរ៉ាវត្តី ស្ថិតនៅ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានប្រាប់ថា រថយន្តខាងលើ បានបើកមកចតទុកចោលតាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ មកម្លេះ ដោយពុំឃើញម្ចាស់រថយន្តនោះទេ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះទៅត្រួតពិនិត្យរថយន្ត និងបានប្រទះឃើញកូនសោរថយន្តទុកនៅក្នុងផែងផ្កាមុខផ្ទះប្រជាពលរដ្ឋចម្ងាយពីរថយន្តប្រហែល ២០ម៉ែត្រ។
ដោយស្រាវជ្រាវរកម្ចាស់រថយន្តពុំឃើញ សមត្ថកិច្ច បានយករថយន្ត មករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីស្វែងរកម្ចាស់រថយន្តបន្ត។
បើបងម្ចាស់រថយន្តបានទទួលដំណឹងនេះ ឬបងប្អូនប្រជាពលរដ្ឋស្គាល់ភិនភាគរថយន្តនេះ សូមទំនាក់ទំនងមកសមត្ថកិច្ចនគរបាលយើងតាមរយៈលេខទូរស័ព្ទ៖ Tel: 096 2999 026
ចំពោះមុខ ករណីនេះ ករណីនេះសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ។



