Screenshot
![]()
ខេត្តព្រៃវែង ៖ បន្ទាប់ទទួលបានព័ត៌មាន រាយការណ៍ពីអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្តីពី ករណី មានការដុតកម្ទេចក្រណាត់ នៅសិប្បកម្មឡឥដ្ឋមួយកន្លែងមានទីតាំងស្ថិតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ភ្លាម មន្ទីរបរិស្ថានខេត្តព្រៃវែង បានចាត់ក្រុមការងារដឹកនាំដោយលោក ទុយ សារឿន ជាអនុប្រធានមន្ទីរទទួលបន្ទុក និងមន្រ្តីជំនាញ បានចុះពិនិត្យផ្ទាល់ ដោយពិនិត្យឃើញថាសិប្បកម្មឡឥដ្ឋខាងលើមានឈ្មោះ ជាទឹង ឡឥដ្ឋព្រៃខ្លា ដែលមានទីតាំងស្ថិតនៅឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ពិតជាបានដុតអុស និងកម្ទេចក្រណាត់ ក្នុងដំណើរការផលិតឥដ្ឋ។
ក្រុមការងារបានចាត់វិធានការច្បាប់លើការដុតកម្ទេចក្រណាត់ និងតម្រូវឱ្យម្ចាស់អាជិវកម្ម អនុវត្តបទដ្ឋានបរិស្ថានឱ្យបានត្រឹមត្រូវ រួមមាន៖
១-ហាមដុតកម្ទេចក្រណាត់បន្តទៀតក្នុងការផលិតឥដ្ឋ
២-កម្ទេចក្រណាត់នៅសល់ត្រូវដឹកចេញ យកទៅទុកដាក់កន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ។
៣-ត្រូវធ្វើការគ្រប់គ្រង ទុកដាក់សំរាមសំណល់រឹង និងសំណល់រាវឱ្យបានត្រឹមត្រូវ។
៤-ចូលរួមសម្អាតបរវេណទីតាំងអាជីវកម្មឱ្យបានស្អាតបន្ថែមទៀត។





