![]()
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចេញសេចក្តីជូនដំណឹង ដែលមានខ្លឹមសារ ដូចខាងក្រោម៖ ដើម្បីលើកកម្ពស់សោភ័ណភាព និងធានាសុវត្ថិភាពចរាចរណ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្ស រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមធ្វើការណែនាំដល់បងប្អូនអាជីវករដែលលក់ដូរជុំវិញរបង សាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសហ៊ុន សែន ជម្ពូវ័ន ទាំងអស់ដូចខាងក្រោម៖
សូមបញ្ឈប់ ៖ ការដាក់លក់ទំនិញ ការសាងសង់តូបរំលោភលើចិញ្ចើមផ្លូវ និងការចតយានយន្តដែលបង្កការកកស្ទះ។
សង្ឃឹមថាបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាមការណែនាំនេះ ដើម្បីសហគមន៍យើង មានសណ្តាប់ធ្នាប់ និង បរិស្ថានល្អ។
