កីឡា៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ចាត់ អោយថ្នាក់ដឹកនាំ ក្រុមហ៊ុន ចុះមកសួរសុខទុក្ខ និងផ្ដាំផ្ញើសួរសុខទុក្ខដល់ កីឡាករ វណ្ណា គុម្ភះ នៅមន្ទីរពេទ្យ លោកសង្ឃ កាលរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ និងបានឧបត្ថម្ភថវិកា ២លានរៀន សម្រាប់ប្រើប្រាស់ ចាយវាយ ក្នុងការសម្រាកព្យាបាល ។
លោក ម៉ែន វណ្ណា ក្នុងនាមជាគ្រូ តំណាង កីឡាករ វណ្ណា គុម្ភះ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារ សូមជួបប្រទះនូវ ព្រះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។





