ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម សូមជូនម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ តាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ចាម ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល (១,០០០ដុល្លារ) ឬលេីសពីនេះទៅតាមស្ថានភាពល្មេីស (ច្បាប់ក៍បានអនុវត្ត ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។
ប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌ បន្ថែមទៀត។
កុំដេីម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និង ជាតិខ្លួនឯង អាជ្ញាធរ មានសមត្ថកិច្ចនឹងស្រោវជ្រាវ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលេីកលែង។
គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ហេីយប្តេជ្ញា បោសសំអាត Scam online អោយអស់ពីមូលដ្ឋាន ស្រុក ក្រុង និងខេត្ត ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិឲ្យបានរឹងមាំបន្ថែមទៀត។ ( សូមបងប្អូន ទំនាក់ទំនងផ្តល់ពត៍មាន តាមរយ:លេខទូរស័ព្ទ :
- 017 669 507 នាយករដ្ឋបាលខេត្ត
- 012 497 559 ស្នងការនគរបាលខេត្ត
- 097 429 6789 មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
– 017 441 476 ប្រធានមន្ទីរទេសចរណ៍ខេត្ត
