ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ក្រសួងធម្មការ និងសាសនា ណែនាំរាជធានី-ខេត្ត កុំឱ្យលេងល្បែង បាញ់ទឹក គប់ស្បោងទឹកកក ប៉ាតម្សៅ ជាដើមត្រូវបំផុសការរៀបចំល្បែងប្រជាប្រិយ នានាដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធានាឱ្យបាន នូវភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្តសញ្ញាណ ប្រពៃណីជាតិខ្មែរយើង។


