ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (កបប) ការិយាល័យគយនិងរដ្ឋាករខណ្ឌសែនសុខ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកគ្រឿង ឧបភោគ-បរិភោគ របស់ក្រុមហ៊ុន បេក ឃើរស្មីត ឯ.ក ស្ថិតនៅផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ មានចំនួន០២ទូរ គឺ ទូរកក និងទូរស្ងួត ឃើញមានប្រភេទទំនិញក្នុងទូរកក មានប្រតិវេទត៍គយ នាំចូលមកស្របច្បាប់ មានប្រភពមកពីប្រទេសចំនួន ០២គឺ ប្រទេសចិន និងប្រទេសវៀតណាម ។
ដោយឡែកក្នុងទូរស្ងួត ក្រុមការងារបានពិនិត្យឃើញមានទំនិញចម្រុះរបស់ប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវអំពីប្រភពនាំចូល មានចំនួន ៩១ប្រភេទ ។
ដោយទទួលបានការសម្របសម្រួលនីតិវិធីផ្លូវច្បាប់ពី លោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាធានីភ្នំពេញ ក្រុមការងារចម្រុះបានសម្រេចដូចខាងក្រោម៖
១. បិទឃ្លុំជាបណ្ដោះអាសន្ន នូវទូរស្ងួតដែលស្តុកទំនិញចម្រុះរបស់ប្រទេសថៃ ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវអំពីប្រភពនាំចូលមានចំនួន ៩១ប្រភេទ ។
២. បញ្ជូនតំណាងម្ចាស់ទីតាំង ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តតាមនីតិវិធី ។





