វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ៖ ថ្មីៗនេះវិទ្យាស្ថានបានពិនិត្យឃើញមានករណីក្លែងបន្លំសញ្ញាបត្ររបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអត្តសញ្ញាណដូចខាងក្រោម៖
ឈ្មោះ៖ ណន សីហា ភេទ៖ ប្រុស កើត៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៩៣។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមបដិសេធមិនទទួលស្គាល់សញ្ញាបត្រដែលមានឈ្មោះខាងលើនេះឡើយ ព្រោះជាសញ្ញាបត្រក្លែងក្លាយ មិនមែនជាសញ្ញាបត្រដែលចេញដោយវិទ្យាស្ថាននោះទេ។
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សូមគោរពស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

