ភ្នំពេញ៖ ការចុះពិនិត្យចុងក្រោយនៅអគារដំបូលទូក (RUPP) នេះ គឺដើម្បីជម្រុញស្មារតី ផ្តល់កម្លាំងចិត្ត និងណែនាំឱ្យរួមគ្នាធានាឱ្យកម្មវិធីប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជោគជ័យ។
បច្ចុប្បន្ន ទីលានប្រកួត ប្រព័ន្ធបច្ចេកទេស និងយុវជនស្ម័គ្រចិត្តទាំងអស់ បានត្រៀមលក្ខណៈរួចរាល់យ៉ាងល្អឥតខ្ចោះ សម្រាប់ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ នៅថ្ងៃស្អែក។
ជួបគ្នានៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ ព្រឹក តទៅ នៅអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
សូមអញ្ជើញពុកម៉ែបងប្អូន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់ក្រុមយុវជនឆ្នើមៗរបស់យើងដោយសេរី (មិនគិតថ្លៃ)!




