កងរាជអាវុធហត្ថខេត្តកណ្តាល គោរពអនុវត្តប្រកាន់ខ្ជាប់នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថនិងប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯឧ. គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់ ដាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើងជាដើម។ ពិសេសអនុវត្តន៏តាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
ជាក់ស្តែងករណីឃាតកម្មប្លន់បាញ់សម្លាប់ជនរងគ្រោះដោយអាវុធវែង AK 47 និងករណីលួចមានស្ថានទម្ងន់ទោស (កាច់ ក ម៉ូតូ) ៤លើក ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវបង្ក្រាបបាន។ ករណីនេះបង្កឡើងដោយជនសង្ស័យពីរនាក់គូរសង្សារ ១-ឈ្មោះ មិនា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល
២.ឈ្មោ ចាន់តុលា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានធ្វើសកម្មភាពជិះម៉ូតូឌុបគ្នាទៅបាញ់សម្លាប់ប្លន់ជនរងគ្រោះឈ្មោះ សូនី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកសិកររស់នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅរោងចាំចំការពោត ចម្ងាយប្រមាណ ៥គីឡូម៉ែត្រក្រោយភូមិក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម ថ្នាក់ដឹកនាំពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ឲ្យជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសំពៅពូន ចុះស្រាវជ្រាវស្វែងចាប់ឃាតកឲ្យបានដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ
គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញស្នងការស្រាវជ្រាវនិងបង្ក្រាបកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញផងនោះ កម្លាំងជំនាញកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ និងបាញ់ប្លន់សម្លាប់ជនរងគ្រោះ ឈានដល់ការបើកកិច្ចសហប្រតិបត្តិការឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័ករណីទាំងពីរបានជាបន្តបន្ទាប់។
++ទី១ ករណីស្ថានទម្ងន់ទោស (កាច់ ក ម៉ូតូ) ជនសង្សយ័ធ្វើសកម្មភាពនៅវេលាម៉ោង៩.០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ចំណុចមុខវត្តសំពៅមាស ស្ថិត នៅ ភូមិជ្រៃធំ សង្កាត់ សំពៅ ពូន ក្រុង សំពៅ ពូន ខេត្ត កណ្ដាល ៖
+ជនរងគ្រោះឈ្មោះ សុខុម ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល បាត់បង់ម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២។ ករណីនេះក្រោយកើតហេតុនិងទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ក្រុងសំពៅពូន និងក្រុងស្រុកមួយចំនួនទៀត ចេញអន្តរាគមន៏ភ្លាមៗដោយមានការល្បាតចលត័ ពួនស្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្សយ័ចំនួន ០៣នាក់៖
១-នៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៦ កម្លាំងឃាត់ខ្លួនសង្សយ័ឈ្មោះ ចាន់តុលា នៅចំណុចស្ពានលេខ ៦៥ស្ថិត នៅភូមិព្រែកគង់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងជិះម៉ូតូដែលធ្វើបានធ្វើសកម្មភាពបាញ់សម្លាប់ប្លន់ជនរងគ្រោះ( ១០.៦.២០២៦) និងលួចកាច់ ក ម៉ូតូ (២២.៦.២៩២៦)
២-នៅថ្ងៃខែឆ្នាំដដែល កម្លាំងយើងឃាត់ខ្លួនសង្សយ័ឈ្មោះ មិនា ពេលចុះពីលើរថយន្តឈ្នួល ចំណុចស្ពាន៦៧ ក្រោយ វត្តកោះទៀវ ស្ថិត នៅភូមិកោះទៀវ(ខ) សង្កាត់ សំពៅ ពូន ក្រុងសំពៅពូន ខេត្ត កណ្ដាល។ តាមចម្លើយសាភាពជនសង្ស័យ មិនា ថាម៉ូតូដែលខ្លួនលួចនៅក្រុងសំពៅពូន បានយកទៅលក់ឲ្យឈ្មោះ ធូ ហៅ ធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ម្ហូប រស់នៅភូមិទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៣-នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធខេត្តកណ្ដាល សហការជាមួយកម្លាំងមូលដ្ឋានកម្លាំងកងរាជអាវុធខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្សយ័ឈ្មោះឈ្មោះ ធូ ហៅ ធី អ្នកទទួលផលចោរកម្ម (ទើបចេញពីពន្ធនាគារ ករណីទទួលផលចោរកម្ម) នៅចំណុចភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចាប់យកវត្ថុតាង ម៉ូតូចំនួន ០២គ្រឿង ក្នុងនោះមានម៉ូតូ ០១គ្រឿងជារបស់ជនរងគ្រោះឈ្មោះឈ្មោះ សុខុម ដែលជនសង្សយ័ឈ្មោះ ធូ ហៅ ធី យកទៅឲ្យជាងជួសជុល។
++ទី២ ករណីប្លន់ឃាតកម្មគិតទុកជាមុន កើតហេតុយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅរោងចាំចំការពោត ចម្ងាយប្រមាណ ៥គីឡូម៉ែត្រក្រោយភូមិកោះទៀវ(ក) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល៖
+ជនរងគ្រោះឈ្មោះ សូនី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់នៅនៅភូមិកោះទៀវ (ខ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ ស្លាប់ដោយជនសងស្សយ័ឈ្មោះ មិនា បាញ់ដោយអាវុធ AK 47 មួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ ធ្លាយក្បាលផ្នែកខាងមុខ។ ក្រោយធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះរួចជនសង្សយ័ឈ្មោះ មិនា បានយកម៉ូតូនិងសម្ភាៈជនរងគ្រោះ ចំណែកជនសង្សយ័ឈ្មោះ ចាន់តុលា ជិះម៉ូតូរបស់ឈ្មោះ មិនា ជិះបណ្តើរគ្នាចេញពីកម្លែងកើតហេតុឡើងមកផ្លូវលេខ២១ សំដៅទៅរាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័បានឆ្លើយសារភាពដូចខាងក្រោម៖
១-ជនសង្សយ័ឈ្មោះ ចាន់តុលា ពិតជាបានចូលរួមលួចដោយមានស្ថាន (កាច់ ក ម៉ូតូ) ជនរងគ្រោះនៅចំណុចខាងលើជាមួយជនសង្សយ័ឈ្មោះ មិនា (ជាសង្សារ) ពិតប្រាកដមែន ដោយឈ្មោះ មិនា ជាអ្នកជិះម៉ូតូដឹកខ្លួនចេញពីផ្ទះទៅធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះដោយឈ្មោះ មិនា ជាអ្នកចូលកាច់ ក ម៉ូតូ ហើយជិះម៉ូតូជនរងគ្រោះសំដៅទៅរាជធានីភ្នំពេញ ចំណែកខ្លួនជាអ្នកចូលរួមមើលផ្លូវ និងជិះម៉ូតូឈ្មោះ មិនា ទៅផ្ទះវិញក្រោយធ្វើសកម្មភាពរួច។ ចំពោះករណីឃាតកម្មគិតទុកជាមុនប្លន់ (បាញ់សម្លាប់ដោយអាវុធវែង AK 47) នៅយប់កើតហេតុឈ្មោះ មិនា ជិះម៉ូតូដឹកខ្លួនចេញពីផ្ទះទៅរោងចាំចំការជនរងគ្រោះ ពេលនោះឈ្មោះ មិនា ជិះម៉ូតូក្រឡឹងរោងចាំចំការជាច្រើនជុំ ទើបចុះពីលើម៉ូតូដើរសំដៅទៅរកជនរងគ្រោះដែលកំពុងដេកក្នុងមុង និងប្រាប់ឲ្យខ្លួនបើកសំលេង (ចំរៀង) ទូរសព្ទ័ឲ្យលឺៗ និងងៀកមុខចេញ បន្ទាប់មកក៏លឺសម្លេងផ្ទុះមួយគ្រាប់។ ក្រោយធ្វើសកម្មភាពរួចឈ្មោះ មិនា បានយកម៉ូតូជនរងគ្រោះនិងសម្ភារៈក្នុងកន្រ្តក់ម៉ូតូ ជិះចេញពីកន្លែងកើតហេតុ ហើយខ្លួនជិះម៉ូតូឈ្មោះ មិនា បណ្តើរគ្នាសំដៅទៅរាជធានីភ្នំពេញទាំងយប់។
លើកទី-២ ជនសង្សយ័ឈ្មោះ មិនា ហៅ តឿ កន្លងមកធ្លាប់ធ្វើសកម្មភាពកាច់ ក ម៉ូតូ ជាមួយឈ្មោះ ពី (មិនស្គាល់អត្តសញ្ញាណ) នៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល បានសម្រេចចំនួនពីរលើកគឺលើកទី១ ក្នុងខែមេសា ឆ្នាំ២០២៦ កាច់ ក ម៉ូតូម៉ាក C 125 មួយគ្រឿងនៅចំណុចស្ពានលេខ ៧៥ ស្ថិតនៅភូមិព្រែកសុឹង សង្កាត់សំពៅពូន និងលើកទី២ ក្នុងខែមេសា ឆ្នាំ២០២៦ ដដែលកាច់ ក ម៉ូតូម៉ាក SCOOPY មួយគ្រឿងនៅចំណុចស្ពានលេខ ៧២ ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន។ ម៉ូតូទាំងពីរគ្រឿងឈ្មោះ ពី និងរូបគេយកទៅលក់ឲ្យឈ្មោះ ធូ ហៅ ធី នៅរាជធានីភ្នំពេញ។
លើកទី-៣ រូបគេរៀបចំអាវុធវែងច្រកនឹងកន្រ្តក់មាន់ជុលដាក់លើតួម៉ូតូ ហើយដឹកសង្សារឈ្មោះ ចាន់តុលា ជិះទៅបាញ់សម្លាប់ជនរងគ្រោះរួចពួកគេទាំងពីរនាក់ជិះម៉ូតូបណ្តើរគ្នាសំដៅទៅរាជធានីភ្នំពេញ តាមផ្លូវលេខ ២១ ពេលទៅដល់ភូមិកោះគ (ក្បែរការ៉ាស់សាំង) សង្កាត់រកាខ្ពស់ រូបគេក៏យកអាវុធដែលរុំនឹងកន្ត្រក់មាន់ជុលនោះលាក់ទុកនៅគល់ឈើ រួចបានបន្តដំណើរទៅសម្រាកផ្ទះសំណាក់នៅខណ្ឌច្បារអំពៅ។ លុះព្រឹកឡើងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រូបគេយកម៉ូតូ C 125 ទៅលក់ឲ្យឈ្មោះ ធូ ហៅ ធី នៅរាជធានីភ្នំពេញ។ (*បញ្ជាក់ : ចំពោះអាវុធ AK 47 (មានគ្រាប់ ០១គ្រាប់ គ្មានបង់) រូបគេរើសបាននៅក្រោយកាសុីណូ អំឡុងខែមីនា ឆ្នាំ២០២៦។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល នាំជនសង្ស័យឈ្មោះ មិនា ទៅរុករកអាវុធដែលលាក់ទុកតែរកមិនឃើញ ស្របគ្នាពេលនេះយើងទទួលព័ត៌មានថាមានប្រជាពលរដ្ឋរើសបានអាវុធ ហើយបានប្រគល់ជូននគរបាលប៉ុស្តិ៏រកាខ្ពស់រក្សាទុក។ អាវុធខាងលើ មន្ត្រីនគរបាលប៉ុស្តិ៏រកាខ្ពស់បានប្រគល់មកជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីកសាងនីតិវិធីតាមច្បាប់។
លើកទី-៤ រូបគេនិងសង្សារឈ្មោះ ចាន់តុលា ជិះម៉ូតូទៅធ្វើសកម្មភាពកាច់ ក ម៉ូតូ C 125 របស់ជនរងគ្រោះនៅចំណុចខាងលើរួចយកទៅលក់ឲ្យឈ្មោះ ធូ ហៅ ធី នៅរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។ ក្រោយពីរូបគេលក់ម៉ូតូបានហើយក៏ជិះរថយន្តឈ្នួលត្រឡប់ទៅផ្ទះនៅក្រុងសំពៅពូនវិញ ពេលចុះពីរថយន្តឈ្នួលដើររកសង្សា ដើម្បីដឹកទៅផ្ទះក៏ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលឃាត់ខ្លួនតែម្តង។
៥- ឈ្មោះ ធូ ហៅ ធី គឺជាមុខសញ្ញាទើបចេញពីពន្ធនាគារ ពាក់ពន្ធ័ករណីទទួលផលចោរកម្ម។ រូបគេស្គាល់ឈ្មោះ មិនា ហៅ តឿ តាមរយៈឈ្មោះ ខ្លា ហៅ ពី ដែលអ្នកទាំងពីរធ្លាប់យកម៉ូតូមកលក់ឲ្យខ្លួន ហើយកន្លងមករូបគេពិតជាបានទិញម៉ូតូពីឈ្មោះ ពី និងឈ្មោះ មិនា ចំនួនពីរលើក (C 125 ពីរគ្រឿង) កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្សយ័ទាំងបីនាក់ ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ និងបន្តខិតខំស្រាវជ្រាវតាមរុករកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត។
*សំណូមពរសូមប្រជាពលរដ្ឋ មហាជន ប្រុងប្រយ័ត្នខ្ពស់ថែរក្សាទ្រព្យសម្បត្តិ មធ្យោបាយ ឲ្យបានល្អប្រសើរ កុំឲ្យចោរងាយលួចឬប្លន់បាន។








